ជាមួយនឹងម៉ូដែលទូរស័ព្ទ Iris N400 ស៊ីមពីររបស់ក្រុមហ៊ុន Lava Mobile ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0 Ice Cream Sandwich បានចេញផ្សាយនៅក្នុងប្រទេសឥណ្ឌាហើយ!
មុខងារពិសេសៗនៃម៉ូដែលទូរស័ព្ទ Iris N400 មានបំពាក់មកជាមួយ អេក្រង់ប្រភេទ Capacitive Touchscreen ទំហំ 4.0 អ៊ីងដែលមាន Resolution: 800 x 480 ភិចសែល, អង្គប្រតិបត្តិការប្រភេទ Single-Core Processor មានល្បឿន 1GHz, ROM ទំហំ 512MB, RAM ទំហំ 512 MB , មាន MicroSD Card Slot ចំនួនមួយដែលអាចបន្ថែម Memory បានរហូតដល់ 32GB ព្រមទាំងមាន Dual SIM Card Slot(GSM+GSM)។
ចំណែកឯផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានពីរផ្នែក៖ ផ្នែកខាងមុខមានទំហំ 0.3 មេហ្គាភិចសែល និង ផ្នែកខាងក្រោយមានទំហំ 5 មេហ្គាភិចសែល។ លើសពីនេះ វាអាចភ្ជាប់ WiFi ,Bluetooth,GPS និង ថាមពលថ្មផ្ទុកបានដល់ទៅ 1500mAh។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Lava Mobile មានដាក់លក់នៅក្នុងប្រទេសឥណ្ឌាក្នុងតម្លៃ 115 ដុល្លារ៕
ប្រភពៈ techfresh
