ព័ត៌មាន

កាន់តែស្រស់ស្អាតជាមួយស្មាតហ្វូនម៉ូដែល Grand Memo

          សម្រាប់ឆ្នាំ ២០១៣ នេះ ក្រុមហ៊ុន ZTE បានធ្វើការបង្ហាញនូវស្មាតហ្វូនដ៏ស្រស់ស្អាតមួយនៅ Mobile World Congress ដែលមានឈ្មោះថា ZTE Grand Memo បង្កប់មកជាមួយលក្ខណៈប្លែកៗជាច្រើន។

          ជាមួយស្មាតហ្វូនម៉ូដែល Grand Memo របស់ក្រុមហ៊ុន ZTE ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយ ប្រភេទអេក្រង់ Multi-Touch ទំហំ 5.7 inch ជាមួយកម្រិតភាពច្បាស់ 1280 x 720 ភ្លឺច្បាស់ត្រជាក់ភ្នែក​ ដំណើរការដោយ Qualcomm Snapdragon 800 Quad Core Processor មានល្បឿន 1.5GHz, RAM ទំហំ 2GB, Internal Storage ទំហំ​16GB  និងមាន MicroSD Card Slot មួយ។

          លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន Wi-Fi, Bluetooth 4.0, LTE Connectivity, ថាមពលថ្មផ្ទុកបានដល់ 3200mAh និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean ព្រមទាំងមានមកជាមួយ Cloud Service របស់ ZTE ទៀតផង។​ដោយឡែក ផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានផ្នែកខាងក្រោយទំហំ 13 មេហ្គាភិចសែលនិងផ្នែកខាងមុខទំហំ​ 1 មេហ្គាភិចសែល។

         គួរកត់សម្គាល់ផងដែរថា ស្មាតហ្វូនម៉ូដែល ZTE Grand Memo នឹងចេញលក់នៅទូទាំងពិភពលោកនៅត្រីមាសទីពីរឆ្នាំ 2013 ជាក់ជាមិនខាន ប៉ុន្តែតម្លៃយើងពុំទាន់បានដឹងនៅឡើយទេ៕

         ប្រភពៈ techfresh