ព័ត៌មាន

ចំណាប់អារម្មណ៍ថ្មីជាមួយស្មាតហ្វូនម៉ូដែល ZTE Grand X2

       ជាមួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន ZTE ដែលមាន​ឈ្មោះថា ZTE Grand X2 ត្រូវបាន​រចនា​ឡើងមក​ជាមួយ​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត​និង​គួរ​ប្រាថ្នា​ចង់បាន​នៅ​នឹង​ដៃ ហើយ​វា​ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជាមួយ អង្គ​ប្រតិបត្តិ​ការណ៍ Intel Atom Z5280 Processor ទៀតផង។

       ទូរស័ព្ទ​ស៊េរី​ថ្មី​របស់ ZTE រូបនេះ​ត្រូវបាន​រចនា​ឡើង​ដោយ​បំពាក់​មកជា​មួយ អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Intel Atom Z5280 Processor មាន​ល្បឿន 2GHz កម្រិត​អេក្រង់​ទំហំ 4.5 inch និង RAM ទំហំ 2GB។

      មុខងារ​ពិសេស​បន្ថែម​ដែលមាន​ភ្ជាប់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ខាងលើនេះ​រួមមាន​ដូចជា កម្រិត​កាមេរ៉ា​ខាង​មុខជា VGA Camera ទំហំ 1 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់ Video Chat និង​កម្រិត​កាមេរ៉ា​ខាងក្រោយ​សម្រាប់​ថតរូប​និង​ថត​វីដេអូ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ហើយ Built in Storage មាន​ទំហំ 8GB  តែមាន MicroSD Card Slot ចំនួន​មួយ។

     គួរ​បញ្ជាក់ថា ទូរស័ព្ទ ZTE Grand Z2 ដំណើរការ​ជាមួយ Android Jelly Bean និង​ថាមពល​ថ្ម 2,000 mAh ហើយ​វា​នឹង​ចេញលក់​នៅ​ទីផ្សារ​អឺរ៉ុប​នៅ​ត្រីមាស​ទី​បី​ខាងមុខ​នេះហើយ៕

     ប្រភពៈ geeky gadgets