កាន់តែងាយស្រួលជាមួយការប្រើប្រាស់ស៊ីមកាតពីរនៅលើទូរស័ព្ទតែមួយនៃស្មាតហ្វូនម៉ូដែល HTC Desire 600 របស់ក្រុមហ៊ុន HTC ដែលទើបតែបង្ហាញជាផ្លូវការនាពេលថ្មីនេះ។
អ្វីដែលពិសេសសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះគឺថា វាមានកន្លែងដំណើរការស៊ីមចំនួនពីរ ហើយ វាថែមទាំងចាប់យកនូវប្រព័ន្ធប្រតិបត្តិការណ៍ Android Jelly Bean OS មកដំណើរការជាមួយទៀតផង។
ចំពោះមុខងារពិសេសៗក៏ដូចជាលក្ខណៈពិសេសនៃស្មាតហ្វូនជំនាន់ថ្មីនេះគឺត្រូវបានផលិតឡើងដោយមាន អេក្រង់ប្រភេទ Super LCD2 Touchscreen Display ទំហំ 4.5 inch ជាមួយ Resolution: 960 x 540 pixels ដើរដោយអង្គប្រតិបត្តិការណ៍ 1.2GHz Qualcomm Snapdragon 200 quad core processor, RAM ទំហំ 1GB, Internal Storage ទំហំ 8GB, dual-band HSPA, tri-band GSM/EDGE, WiFi, Bluetooth 4.0 និងថាមពលថ្ម 1860mAh battery។
ដោយឡែក កម្រិតកាមេរ៉ាខាងក្រោយមានទំហំ 8 មេហ្គាភិចសែល និង កម្រិតកាមេរ៉ាខាងមុខទំហំ 1.6 មេហ្គាភិចសែល ហើយវានឹងមានវត្ថមាននៅលើទីផ្សារនៃក្រុមហ៊ុនជាច្រើនទៀតនៅដើមខែ មិថុនា ខាងមុខនេះហើយ៕
ប្រភព techfres.net
