Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 Ringtone Maker អ្នកជំនាញបង្កើត Ringtone

May 29
07:54 am 2013
Like and Share this page:

          Ringtone Maker គីជាកម្មវិធីមួយដែលឥតគិតថ្លៃសម្រាប់បង្កើតringtone, alarms, និង notifications សម្រាប់ប្រភេទ files ដូចជា៖MP3, WAV,AAC/MP4, 3GPP/AMR ក្នុងទូរសព្ទ័របស់អ្នកដោយមិនចំបាច់មានSD card ឬក៏ទិញតាមវេបសាយមួយចំនួន។ កម្មវិធីនេះវាមិនដូចជាកម្មវិធីជាច្រើនដែលប្រើប្រព័ន្ធប្រតិបត្តិការ Androidផ្សេងនោះទេព្រោះវាមានមុខងាយជាច្រើននិងមានភាពស្រួលក្នុងការធ្វើ។

១.ជាដំបូងលោកអ្នកត្រូវចូលទៅទាញយកកម្មវិធី Ringtone Maker នៅក្នុង Play Store ជាមុនសិន។

២.ក្រោយពីលោកអ្នកបានតម្លើងកម្មវិធីរួចរាល់អស់ហើយរូចត្រូវបើកវាបន្ទាប់មកជ្រើសរើសបទចម្រៀងមួយណាដែលលោកអ្នកពេញចេញកាត់វាតែបើអ្នកមិនឃើញបទចម្រៀងទេត្រូវតែចុចលើប៊ូតុងmenuរូចចុចលើពាក្យថា Refresh។

៣. ពេលដែលលោកអ្នកជ្រើសរើសបទចម្រៀងពេញចិត្តបានហើយត្រូវចុចលើប៊ូតុងពណ៏បៃតងដែលនៅខាងស្ដាំនៃចំណងជើងបទចម្រៀងរួចចលើពាក្យថា Edit។

៤.នៅត្រង់ចំណុចនេះលោកអ្នកត្រូវកំណត់ការកាត់ដោយខ្លួនឯងទៅតាមអ្វីដែលអ្នកចង់ដោយក្រាន់តែកំណត់ពីរគឺពេលដែលចាប់ផ្ដើមនិងពេលដែលបញ្ចប់ហើយអ្នកក៏អាចចាក់វាសាកល្បងបានដែល។

៥.បន្ទាប់ពីបានធ្វើការកំណត់ការកាត់បទចម្រៀងរូចរាល់ហើយលោកអ្នកត្រូវចុចលើ icon Saveនៅស្ថិតនៅខាងលើនៃអេក្រង់វានិងបង្ហាញផ្ទាំងមួយមកហើយ លោកអ្នកអាចជ្រើសរើសប្រភេទ file បានផងដែរមានដូចជា Ringtone,  Music,  Notification,  Alarm រូចហើយចុចលើប៊ូតុង Save។

៦. បន្ទាប់មកទៀតលោកអ្នកត្រូវត្រលប់ទៅកាន់ Main Menu វិញហើយជ្រើសរើសយកបទចម្រៀងដែលកាត់មុននេះរួចចុចលើប៊ូតុងពណ៏បៃតង
ម្ដងទៀតហើយចុចលើពាក្យថា Advanced ។
៧.នៅពេលនេះលោកអ្នកអាចយកបទចម្រៀងរបស់អ្នកដែលបានកាត់ទៅធ្វើជាសម្លេង Ringtone,  Music,  Notification និង Alarmបានហើយដោយគ្រាន់តែចុចលើប៊ូតុងOK ជាការស្រេច៕
Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 791
Yesterday : 20551
This Month : 288923
Last Month : 504810
Total Visitor : 24162500