ក្រុមហ៊ុន Nabi ដែលជាក្រុមហ៊ុនតែងតែផលិតនូវ Tablet សម្រាប់ក្មេងៗ នៅថ្ងៃនេះបានផលិតនូវ Tablet ស៊េរីថ្មីទៀតហើយ មានឈ្មោះថា Nabi Jr Tablet ដោយចេញលក់ក្នុងតម្លៃ ១៤០ ដុល្លារ។
Nabi Jr Tablet សម្រាប់ក្មេងៗ មានបំពាក់មកជាមួយ អេក្រង់ប្រភេទ Multitouch Screen ជាមួយ Resolution: 800 x 480 pixels និង បំពាក់ដោយអង្គប្រតិបត្តិការណ៍ NVIDIA Tegra 3 Quad Core Processor ដែលអាច Support ជាមួយ RAM 1GB ព្រមទាំងមាន Internal Storage ទំហំ 16GB។
លក្ខណៈពិសេសបន្ថែមដែលមានមកជាមួយ Nabi Jr Tablet រួមមាន កម្រិតកាមេរ៉ាទំហំ 2 មេហ្គាភិចសែល ដំណើរការជាមួយ Android 4.1 Jelly Bean រីឯការតភ្ជាប់វិញ រួមមាន Wi-Fi, Bluetooth 3.0 និងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage។
ចំពោះអស់លោកអ្នកដែលមានបំណងចង់ទិញឲ្យក្មេងៗ លោកអ្នកពុំចាំបាច់ព្រួយបារម្ម ខ្លាចប្រើទៅធ្លាក់ឆាប់ខូចនោះទេ គឺវាត្រូវបានរចនាឡើងដោយមានស្រោបដោយ Protector ធ្វើពីជ័រតែម្តង៕
ប្រភពៈ Liliputing
