ក្រុមហ៊ុន Microsoft បានប្រកាសផ្សព្វផ្សាយថា សព្វថ្ងៃនេះមានកម្មវិធីចំនួន 160,000 កម្មវិធី ដែលដាក់ឲ្យ Download នៅលើ Windows Phone Store ហើយជាមួយគ្នានេះដែរ Windows 8 វាយលុកបានស្ទើតែ 100,000 កម្មវិធីទៅហើយ។
Microsoft ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងមួយខែៗ មានការ Download ចំនួន 200 លាន ដែលនេះជាការបង្ហាញពីដំណើរការយ៉ាងល្អចំពោះ Windows Phone Store របស់ Microsoft។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone នាពេលបច្ចុប្បន្ននេះ ឈរលំដាប់ទី ៣ បន្ទាប់ពី iOS របស់ Apple និង Android របស់ Google ហើយនៅឆ្នាំ ២០១៣ នេះ ឃើញថា ការចេញលក់នូវ Windows Phone Devices មានច្រើនជាង BlackBerry ប្រមាណជា 33 ទីផ្សារឯណោះ៕
ប្រភពៈ geeky gadgets
