ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0 Key Lime Pie ជំនាន់ចុងក្រោយរបស់ Google ដែលដំណើរការនៅលើពពួក Mobile Devices កាលពីមុនល្បីថា នឹងដាក់ឲ្យដំណើរការនៅខែ តុលា ប៉ុន្តែឥឡូវនេះ ស្រាប់តែលឺទៀតហើយថា ដាក់ឲ្យដំណើរការនៅរដូវស្លឹកឈើជ្រុះ។
យោងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0 Key Lime Pie ត្រូវបាន Develop ឡើងដោយមានមុខងារ Support ទៅនឹង Devices ម៉ូដែលទាបៗក៏បាន។
កាលពីមុន យើងលឺថា ទូរស័ព្ទស្មាតហ្វូនដែលមាន RAM ទំហំ 512MB អាចទទួលបាននូវការ Update Android 5.0 Key Lime Pie ដែលអាចជួយកាត់បន្ថយនូវ Android fragmentation បាន ហើយរាល់ព័ត៌មានលម្អិតជាផ្លូវការ នៅពេលមានការបង្ហាញលើកក្រោយទៀត យើងនឹងជម្រាបជូនលោកអ្នកជាក់ជាមិនខាន៕
ប្រភពៈ Unwire
