នៅថ្ងៃនេះ BlackBerry បានបង្ហាញទូរលេខនៃប្រាក់ចំណូលពីការលក់ស្មាតហ្វូនរបស់ខ្លួន ដែលមើលទៅទទួលបានប្រាក់ចំណូលច្រើនដែរ ប៉ុន្តែនៅតែមានការខាតបង់បន្តិចបន្តួចទៀត។
ចំពោះលទ្ធផលនៃការចេញលក់ស្មាតហ្វូននៅត្រីមាសទីមួយឆ្នាំ ២០១៣ នេះ គឺ BlackBerry ខាតបង់ទឹកប្រាក់ចំនួន 84 លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងនេះក្តី ការខាតទឹកប្រាក់ឆ្នាំនេះ មិនដូចឆ្នាំ មុន នោះទេ ដែលកាលពីមុនខាតដល់ទៅ 518 លានឯណោះ។
សម្រាប់ប្រាក់ចំណូលដែលទទួលបាននៅត្រីមាសដំបូងនៃឆ្នាំ ២០១៣ នេះមានចំនួន 3.1 ពាន់លានដុល្លារ ដែលទាញយកពី ការចេញលក់ Hardware មាន 71% ការផ្គត់ផ្គង់ Service 26% ព្រមទាំង Software ទាញយកបាន 3% ។
យោងតាមប្រសាសន៍របស់លោក Thorsten Heins ដែលជា CEO របស់ក្រុមហ៊ុន BlackBerry បានមានប្រសាសន៍ថា គាត់នឹងខិតខំយកចិត្តទុកដាក់ផ្តោតធ្ងន់ទៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ BlackBerry 10 OS សម្រាប់បម្រើឲ្យមាននៅលើ Devices ជាច្រើនទៀត៕
ប្រភពៈ intomobile
