ទទួលបាននូវអ្វីដែលថ្មីនៅថ្ងៃនេះ ពីក្រុមហ៊ុន Karbonn គឺស្មាតហ្វូនម៉ូដែល Titanium S9 HD IPS ដែលរចនាឡើងដោយយកចិត្តទុកដាក់ សមនឹងតម្លៃលើទីផ្សារបច្ចុប្បន្ន។
មុខងារពិសេសដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែលរូបនេះ រួមមាន កម្រិតអេក្រង់ 5.5 inch 720p HD IPS Capacitive Touchscreen Display, មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Processor មានល្បឿន 1.2GHz, RAM 1GB,Internal Storage 16GB,MicroSD Card Slot ចំនួនមួយ និងមានកន្លែងដោតស៊ីមចំនួនពីរ។
សម្រាប់មុខងារកាមេរ៉ាវិញ គឹថា ផ្នែកខាងមុខមានទំហំ 5 មេហ្គាភិចសែល និង ខាងក្រោយ 13 មេហ្គាភិចសែល អាចភ្ជាប់ 3G, WiFi, Bluetooth និង មានថាមពលថ្ម 2600mAh ហើយប្រព័ន្ធប្រតិបត្តិការណ៍ដែលដំណើរការជាមួយវាគឺ Android 4.2 Jelly Bean។
ជាមួយគ្នានេះដែរ Titanium S9 HD IPS នឹងចេញលក់នៅលើទីផ្សារឥណ្ឌានាពេលឆាប់ៗខាងមុខនេះជាមួយតម្លៃប្រហាក់ប្រហែល ៣៣១ ដុល្លារសហរដ្ឋអាមេរិក៕
ប្រភពៈ techfresh
