កាលពីប៉ុន្មានថ្ងៃនេះ យើងទាំងអស់គ្នាបានឃើញនូវរូបភាពនៃទូរស័ព្ទ LG Optimus G2 ដែលជាស្មាតហ្វូនដំណើរការដោយ Android ហើយឥឡូវនេះ មានព័ត៌មានមួយបានបង្ហាញពីកាលបរិច្ឆេទចេញលក់។
ទូរស័ព្ទ LG Optimus G2 ត្រូវបានគេរំពឹងទុកថា នឹងត្រូវបានប្រកាសបង្ហាញនៅ LG Press Event នាថ្ងៃទី ០៧ សីហា ហើយទំនងជាចេញលក់នាថ្ងៃទី ២០ ខែ សីហា ខែ ក្រោយនេះ។
យោងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា ទូរស័ព្ទ LG Optimus G2 នឹងចេញលក់នៅលើទីផ្សារកូរ៉េនាថ្ងៃទី២០ សីហា ហើយសម្រាប់ទីផ្សារ សហរដ្ឋអាមេរិក និងអឺរ៉ុប វិញ គឺថាពុំទាន់ឃើញមានបង្ហាញនៅឡើយទេ។

សម្រាប់មុខងារពិសេសៗដែលមានបំពាក់មកជាមួយ LG Optimus G2 រួមមាន អេក្រង់ប្រភេទ Full HD ទំហំ 5.2 inch ជាមួយ Resolution: 1920 x 1080 pixels ដើរដោយអង្គប្រតិបត្តិការណ៍ Quad Core Qualcomm Snapdragon 800 Processor មានល្បឿន 2.3GHz។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន RAM ទំហំ 2GB, កម្រិតកាមេរ៉ាទំហំ 13 មេហ្គាភិចសែល ហើយរាល់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូនលោកអ្នកនាពេលក្រោយៗទៀត៕
ប្រភពៈ phonearena