យើងទាំងអស់គ្នាប្រហែលជាបានដឹងតាមរយៈពាក្យសម្តីចចាមអារ៉ាមរួចមកហើយថា ទូរស័ព្ទ Nexus 5 ត្រូវបានគេរំពឹងទុកថា នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0 Key Lim Pie ហើយឥឡូវនេះ លេចលឺថា វានឹងចេញលក់នាខែ តុលា ខាងមុខនេះ។
សម្រាប់លក្ខណៈបច្ចេកទេសដែលមានបំពាក់មកជាមួយ Google Nexus 5 រួមមានអេក្រង់ប្រភេទ Full HD Display ទំហំ 5.2 inch ជាមួយ Resolution: 1920 x 1080 pixels មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Qualcomm Snapdragon 800 Processor មានល្បឿន 2.3GHz,RAM ទំហំ 2GB និង កម្រិតកាមេរ៉ាទំហំ 13 មេហ្គាភិចសែល។

ដោយឡែក សម្រាប់ទូរស័ព្ទ LG Optimus G2 ដែលគេធ្លាប់តែរំពឹងទុកថា នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0 Key Lim Pie ត្រូវបានលេចលឺតាមពាក្យចចាមអារ៉ាមថា នឹងចេញលក់នាថ្ងៃទី ៧ សីហា ខាងមុខនេះហើយ៕
ប្រភពៈ geeky gadgets