ទូរស័ព្ទស្មាតហ្វូនម៉ូដែល Kyocera Hydro Edge ជាទូរស័ព្ទស៊េរីថ្មីមួយ ដែលត្រូវបានរចនាឡើងយកចិត្តទុកដាក់បំផុតទៅលើបញ្ហាជ្រាបទឹក ដោយវាអាចទ្រាំទ្រនឹងស្ថានភាពធ្លាក់ចូលក្នុងទឹកជម្រៅ 3.28 ហ្វីត ក្នុងរយៈពេលដល់ទៅ 30 នាទីឯណោះ ហើយនាពេលនេះដែរ ទូរស័ព្ទ Kyocera Hydro Edge កំពុងតែធ្វើដំណើរទៅកាន់ទីផ្សារនៃក្រុមហ៊ុន Sprint នៅថ្ងៃទី ១៩ កក្កដា និង Boost Mobile នាថ្ងៃទី ២៣ កក្កដា។
សម្រាប់អតិថិជន Sprint ទាំងអស់អាចទទួលយកនូវ Kyocera Hydro Edge ក្នុងតម្លៃ 19.99 ដុល្លារដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនរយៈពេលពីរឆ្នាំ។ម្យ៉ាងវិញទៀត សម្រាប់ Boost Mobile លោកអ្នកអាចទទួលយកវាបានជាមួយតម្លៃ149.99 ដុល្លារ ដោយពុំចាំបាច់ជាប់សន្យាជាមួយក្រុមហ៊ុននោះទេ។

លក្ខណៈបច្ចេកទេសដែលបំពាក់មកជាមួយ ស្មាតហ្វូន Kyocera Hydro Edge រួមមាន អង្គប្រតិបត្តិការណ៍ជាប្រភេទ Qualcomm Snapdragon Processor មានល្បឿន 1GHz, អេក្រង់ទំហំ 4 inch ជាប្រភេទអេក្រង់ធន់នឹងទឹក, ប្រើប្រាស់បច្ចេកវិទ្យា Smart Sonic Receiver Audio Improvement Technology និងមានកម្រិតកាមេរ៉ាទំហំ 5 មេហ្គាភិចសែល បូករួមទាំង LED Flash។
គួរបញ្ជាក់ផងដែរថា សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ដែលដំណើរការជាមួយស្មាតហ្វូនខាងលើនេះគឺ Android 4.1 Jelly Bean៕
ប្រភពៈ geeky gadgets