ក្រុមហ៊ុន Sony បានធ្វើការផ្សព្វផ្សាយពីការចេញលក់ផលិតផលរបស់ខ្លួនក្នុងខែនេះ នាប្រទេសកាណាដា ថានិងបង្ហាញ ស្មាតហ្វូន ម៉ូដែលថ្មីគឺ Sony Xperia Z ដែលនាំចូលដោយក្រុមហ៊ុន Bell mobile។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន sony នឺងដាក់បង្ហាញពីស្នាដៃដែលក្រុមហ៊ុន កំពុងតែផលិតនូវបច្ចេកវិទ្យាថ្មីៗ និងបន្ថែមជូននូវកម្មវិធី និងមុខងារពិសេសៗជាច្រើនទៀត។
ស្មាតហ្វូន Sony Xperia Z ត្រូវបានបំពាក់ជាមួយអេក្រង់ 5 inch ដែលមាន Resolution: 1920x 1080 pixels មានទ្រង់ទ្រាយលក្ខណ:ជា HD។ ស្មាតហ្វូនប្រភេទនេះត្រូវបានបំពាក់ដោយអង្គប្រតិបត្តិការ quad core មានល្បឿន 1.5GHz ជាមួយនិង ដំណើរការ Adreno 320 GPU ៕
ប្រភព: geeky gedgets
