ក្រុមហ៊ុន Nokia សម្រាប់ត្រីមាសនីមួយៗតែងតែបង្ហាញពីលទ្ធផលហរិញ្ញវត្ថុ ដែលពេលនេះបានបង្ហាញពីលទ្ធផលហរិញ្ញវត្ថុនៅត្រីមាសទីពីរឆ្នាំ ២០១៣ នេះ ដោយទូរលេខបង្ហាញថា ការប្រើប្រាស់ស្មាតហ្វូនរបស់ Nokia មានការកើនឡើងជាងត្រីមាសកន្លងមកនេះ។
សម្រាប់ត្រីមាសទីពីរឆ្នាំ ២០១៣ នេះ ការចេញលក់ស្មាតហ្វូន Lumia ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone មានចំនួនដល់ទៅ 7.4 លានគ្រឿង ដែលកាលពីត្រីមាសទីមួយ បានត្រឹមតែ 5.6 លានគ្រឿងប៉ុណ្ណោះ ហើយបើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១២ វិញ មានត្រឹមតែ 4 លានគ្រឿង។
នាពេលសព្វថ្ងៃនេះ ក្រុមហ៊ុន Nokia បានចេញលក់នូវពពួក Lumia Smartphone សរុបទាំងអស់ប្រមាណជា 27.3 លានគ្រឿង តាំងពីពួកគេបានបញ្ចេញលក់ Windows Phone Handset ដំបូងមកម្លេះ។
គួរបញ្ជាក់ផងដែរថា នៅត្រីមាសទីពីរឆ្នាំនេះ ការចេញលក់ស្មាតហ្វូនម៉ូដែល Lumia ទាំងអស់នៅលើទីផ្សារសហរដ្ឋអាមេរិកមានចំនួន 500,000 គ្រឿង ដែលកើនឡើងពី 400,000 គ្រឿងកាលពីត្រីមាសមុន ប៉ុន្តែថយចុះ 16 ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នានៅឆ្នាំមុន៕

ប្រភពៈ The Verge