Google បានបង្ហាញការ Update Browser ដែលដំណើរការជាមួយ iOS កាលពីម្សិលមិញដែលមានឈ្មោះថា Chrome 28 គឺមួយសប្ដាហ៍ បន្ទាប់ពីការចម្រុញឲ្យមានការផ្លាស់ប្ដូរទម្រង់ Browser ថ្មីដើម្បីដាក់នៅលើ Computer desktop និងឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។
App ដែលបាន Update មានលក្ខណៈស្រដៀងគ្នាទៅនឹង Apps របស់ Google ដែលអាចអនុញ្ញាតឲ្យអ្នក ងាយស្រួលដំណើរការ Application ផ្សេងគ្នាខណៈពេលដែលអ្នកកំពុងប្រើប្រាស់ Chrome និងបន្ថែមលក្ខណៈពិសេសផ្សេងៗទៀតឲ្យកាន់តែប្រសើឡើង។ ការធ្វើឲ្យប្រសើឡើងដ៏ធំបំផុតនោះគឺយើងអាចទទួលបាន Chrome 28 សម្រាប់ប្រើនៅលើ iPhone និង iPad គឺជាការបញ្ចូលគ្នាជាមួយ App របស់ Google។ មួយផ្សេងទៀតអ្នកដែលបាន Sign in ជាមួយ Chrome វានិងដំណើរការសេវាកម្មរបស់ Google នៅលើទូរស័ព្ទចល័តផ្សេងទៀតរបស់អ្នក ដែលអាចអនុញ្ញាឲ្យអ្នកដំណើរការ Application ថ្មីដោយផ្ទាលពី Chrome។ ជាក់ស្ថែង ប្រសិនស្វែងរកទីតាំងនៅក្នុង Browser របស់អ្នក អ្នកអាចដំណើរការ Map ដោយផ្ទាល់នៅក្នុង Google Maps ជាមួយការផ្លាស់ប្ដូរប៊ូតុងដែលមាននៅក្នុង Browser បន្ទាប់ពីអ្នកបាន Sign in។
Google ក៏បានសន្យាដែរថា Chrome 28 នឹងបង្ហាញនូវលក្ខណៈពិសេសថ្មីដោយក្រុមហ៊ុនកំពុងសាកល្បងជាមួយ ការធ្វើឲ្យទិន្នន័យមានលក្ខណៈកាន់តែតូច។ ការ Update គួរតែសន្សំសំចៃចំនួនកំណត់នៃទិន្នន័យដែលជួយឲ្យការ load page នីមួយៗមានដំណើរការលឿននិងបង្កើន Security ខណៈពេលដែលកំពុងប្រើប្រាស់ជាមួយឧបករណ៍ដែលដំណើរការដោយ iOS៕
ប្រភពៈ Technobuffalo
