នៅសណាគារSofitel Phnom Penh ព្រឹក ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2013កន្លងទៅនេះក្រុមហ៊ុន Google បានសហការជាមួយក្រសួងទេសចរនៃប្រទេសកម្ពុជា បាននាំយកនូវផែនទីរបស់ GoogleMapsជាមួយនឹង StreetViewដល់ប្រទេសកម្ពុជាដែលជាការច្នៃប្រឌិតថ្មីមួយជួយបង្កើនឱកាសបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរមកពីជុំវិញពិភពលោកដើម្បីទស្សនា និងទទួលបទពិសោធន៍អំពីប្រទេសកម្ពុជាឲ្យកាន់តែច្បាស់ពេលមកដល់ប្រទេសមួយនេះ។
លោក Divon Lan ប្រធានគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Google បានមានប្រសាសន៏ថា យើងពិតជាមានសេចក្តីរីករាយក្រៃលែងដោយ មានចូលរួមប្រតិបត្តិការជាមួយក្រសួងទេសចរក្នុងកិច្ចបើកដំណើរការនៃការបើកបររថយន្តផ្តិតយកទិដ្ឋភាព Street View នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលល្បី និងពេញនិយមសម្រាប់ភ្ញៀវទេសចររួចទៅហើយ ដូច្នេះយើងសង្ឃឹមថា Street View នឹងអាចជួយបង្កើននូវវិស័យទេសចរបន្ថែមទៀតសម្រាប់ប្រទេសដ៏ល្បីរួចហើយនេះ ដោយផ្តល់អោយអ្នកប្រើប្រាស់ និងអ្នកអាជីវកម្មដែលប្រហាក់ប្រហែលគ្នានូវសារប្រយោជន៍នៃព័ត៌មានផែនទីជាច្រើននោះហើយ Street View ក៏អាចជួយបង្កើតនូវស្ថានភាពសេដ្ឋកិច្ចចុងក្រោយនៅក្នុងប្រទេសកម្ពុជា។ យើងមានក្តីរំភើបរីករាយក្នុងការចែករំលែកនូវរូបភាពផ្លូវកម្រិត 360ដឺក្រេ ជាមួយប្រភេទ រូបភាព panoramic នៃប្រទេសកម្ពុជានៅលើផែនទីរបស់ Google នៅពេលដែលរូបភាពនឹងបើកដំណើរការក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោក យិត ច័ន្ទដារដ្ឋ តំណាងអាជ្ញាធរអប្សរា បានអោយដឹងថា “ យើងមានសេចក្តីរីករាយ និងគាំទ្រលើការប្រើប្រាស់ បច្ចេកវិទ្យា Trekker ដំបូងបំផុតរបស់ក្រុមការងារ Google Maps នៅក្នុងប្រទេស កម្ពុជា និងរមណីយដ្ឋានអង្គរ។ ជាមួយ រូបភាពបង្ហាញផ្លូវ Street View ដែលជារូបភាពប្រភេទឌីជីថលនេះ នឹងផ្តល់ជូនវិធីសាស្រ្តដ៏ថ្មីស្រឡាងដែលទាក់ទាញ ចំណាប់អារម្មណ៍ពីមនុស្សគ្រប់រូប អោយបានស្គាល់ច្បាស់និងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យអំពី បេតិកភណ្ឌវប្បធម៌ ដែលជាបូជនីយស្ថានតំណាងនៃប្រទេសកម្ពុជា។
ក្រុមហ៊ុន Google ផ្តល់ជូននូវសុវត្ថិភាពយូរអង្វែងដើម្បីការពារភាពជាឯកជននៅក្នុងផែនទីរបស់ Google Maps ជាមួយនឹង Street View ខណៈពេលដែលអ្នកកំពុងប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ពីកម្មវិធីដ៏ពិសេសនេះ។ ក្រុមហ៊ុន Google បានបង្កើតបច្ចេកវិទ្យាទំនើបដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបាំងមុខមនុស្ស និងស្លាកលេខរថយន្តទាំងអស់មិនអោយគេមើលឃើញច្បាស់នូវអត្តសញ្ញាណជាឯកជន។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចេកវិទ្យាការកំណត់ផែនទីរបស់ Google នឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើននិងជួយអោយយើងបន្ត showcasing ដើម្បីបង្ហាញទិដ្ឋភាពជាវិជ្ជមាននៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។ តាមរយៈភាព ជាដៃគូជាមួយនឹង Google នេះយើងសង្ឃឹមថានឹងមានមនុស្សច្រើនទាំងក្នុងតំបន់និងនៅទូទាំងពិភពលោកកាន់តែមាន ចំណាប់អារម្មណ៍ អំពីប្រទេសកម្ពុជាព្រមទាំងទទួលបាននូវបទពិសោធន៍ដ៏ល្អតាមរយៈកម្មវិធីថ្មីនេះផងដែរ។ លើសពីនេះទៀតក្រុមហ៊ុន Google គឺមានទំនួលខុសត្រូវខ្ពស់បំផុតទៅតាមសំណើររបស់អ្នកប្រើប្រាស់ក្នុង ការបំបាំងរូបភាពបន្ថែមផ្សេងៗទៀតរបស់ពួកគាត់ដែលគាត់មិនចង់អោយឃើញ លោកអ្នកអាចចូលទៅកាន់ “report problem” ដែល ស្ថិតនៅជ្រុងខាងក្រោមផ្នែកខាងស្តាំ នៃ Google Maps៕


