សម្រាប់ពេលនេះ វាហាក់បីដូចជា មានព័ត៌មានចចាមអារ៉ាមមួយបានបង្ហើបឲ្យដឹងថា ទូរស័ព្ទ iPhone 5S នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនាថ្ងៃទី ២៧ ខែ កញ្ញា ខាងមុខនេះហើយ។
យោងតាមប្រភពព័ត៌មានមករបស់ Techradar បានបង្ហញប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 5S នឹងចេញលក់នៅខែ កញ្ញា ក្នុងឱកាស Press Event មួយរបស់ Apple ហើយប្រភពដដែលៗនោះក៏បានបញ្ជាក់ទៀតថា iPhone 5S ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយមុខងារដូចទៅនឹង iPhone 5 ដែរ ដោយគ្រាន់តែបន្ថែមទំហំ RAM, ល្បឿន Processor ហើយ លឺថា ថែមទាំងឈោងចាប់យក LTE Advanced ទៀតផង។
ជាមួយគ្នានេះដែរ យើងបានទទួលដំណឹងទៀតថា ការរចនាឡើងនូវ iPhone 5 ស្ថិតក្នុងទម្រង់ជា iPhone 5S និង iPhone 5C ដែលយើងទាំងអស់គ្នាធ្វើការរងចាំដើម្បីយល់ជ្រាបពីលក្ខណៈសម្បត្តិរបស់វា នាពេលឆាប់ៗខាងមុខនេះ៕
ប្រភពៈ techradar
