ក្រុមហ៊ុន Xiaomi នៅថ្ងៃនេះបានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីចុងក្រោយបង្អស់នៅក្នុងប្រទេសចិន គឺម៉ូដែល Xiaomi Red Rice ដ៏ស្រស់ស្អាត ដែលនឹងចេញលក់នៅថ្ងៃទី ១២ សីហា ខាងមុខនេះហើយ ដោយចាប់យកនូវបច្ចេកវិទ្យា អេក្រង់ 4.7 HD Display Gorilla Glass 2 និង 312ppi។
ទូរស័ព្ទ Xiomi Red Rice ត្រូវបានបំពាក់ដោយ អង្គប្រតិបត្តិការណ៍ជាប្រភេទ MediaTek MT6589T Processor មានល្បឿន 1.5GHz និង RAM 1GB បូករួមទាំង Built in Storage ទំហំ 4GB ទៀតផង។ដោយឡែក សម្រាប់កម្រិតកាមេរ៉ាដែលមានមកជាមួយស្មាតហ្វូនម៉ូដែលរូបនេះរួមមាន កម្រិតកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែលសម្រាប់ Video Chat និង ខាងក្រោយសម្រាប់ថតរូបនិងថតវីដេអូទំហំ 8 មេហ្គាភិចសែល ហើយវាមាន SIM Card Slot ចំនួនពីរ។
លើសពីនេះទៅទៀត ទូរស័ព្ទ Xiaomi Red Rice ត្រូវបានរចនាឡើងជាមួយ MIUI V5 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ព្រមទាំងអាចធ្វើការតភ្ជាប់ Bluetooth 4.0 និង WiFi Direct បានទៀតផង ហើយសម្រាប់ពណ៍វិញ វាមានបីពណ៍សម្រាប់ជ្រើសរើសគឺ ពណ៍ក្រហម ប្រផេះ និង Ivory។
ប្រភពៈ Techkiddy
