Macbook Pro ជាមួយ Retina Display គឺជា Macbook ដ៏មានអានុភាពជាទីបំផុត ដែលលោកអ្នកអាចរកជាវវាបាននៅ Best Buy ឬក៏ Apple Store ប៉ុន្តែនៅ Best Buy នាថ្ងៃនេះមានការផ្តល់ជូនពិសេស។
ក្រុមហ៊ុន Best Buy បានធ្វើការបញ្ចេញលក់នូវផលិតផល Macbook Pro Retina Display ក្នុងតម្លៃពិសេសមួយគឺ 1999.99 ដុល្លារ ដែលតម្លៃនេះថោកជាង ការចេញលក់ដូចសព្វដង ចំនួន 200 ដុល្លារឯណោះ។
ចំពោះលក្ខណៈសម្បត្តិបច្ចេកទេសដែលបំពាក់មកជាមួយ Macbook Pro Retina Display រួមមាន កម្រិតអេក្រង់ទំហំ 15.4 inch, Memory 8GB, Flash Storage 256GB មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Intel Core i7 Processor និង ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Mac OS X Mountain Lion៕
ប្រភពៈ geeky gadgets
