ក្រុមហ៊ុន Yahoo ដោយយល់ឃើញថា ក្រុមហ៊ុនធំៗមួយចំនួនដូចជា Google, Mozilla និង Microsoft សុទ្ធតែមាន Web Browser របស់ពួកគេ ទើបនាពេលនេះក្រុមហ៊ុន Yahoo គិតចង់ទិញ Web Browser ពីក្រុមហ៊ុន Rockmelt ក្នុងតម្លៃពី ៦០ ទៅ ៧០ លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Yahoo ទិញក្រុមហ៊ុន Rockmelt ក្នុងតម្លៃខាងលើនេះ ក៏ព្រោះតែចង់ប្រកួតប្រជែងជាមួយ Web Browser របស់ក្រុមហ៊ុនមួយចំនួន ដែលក្រុមហ៊ុន Microsoft មាន Internet Explorer, Google មាន Chrome និង Mozilla មាន Firefox។

គួរកត់សម្គាល់ថា រាល់ព័ត៌មានលម្អិតទាក់ទិនទៅនឹង Web Browser ដែល Yahoo ទិញពី Rockmelt ពុំទាន់ឃើញមានការបង្ហាញឲ្យច្បាស់លាស់នៅឡើយទេ៕
ប្រភពៈ bgr