សម្រាប់ទូរស័ព្ទស្មាតហ្វូនឬ Devices ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS ឬ Android នាពេលនេះគឺថា កំពុងតែមានឈ្មោះបោះសម្លេងខ្លាំងណាស់ ហើយនាពេលឥឡូវនេះដែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Firefox ក៏ចាប់ផ្តើមលេចមុខឡើងបន្តិចម្តងៗដែរ។
ទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយ Firefox OS រួមមាន ZTE Open និង Alcatel One Touch Fire ដែលបានចាប់ផ្តើមលក់ដំបូងបង្អស់នៅទីផ្សារអេស្ប៉ាញដោយ Mobile Operator Telefonica ហើយស្រាប់តែពេលនេះ វាកំពុងធ្វើដំណើរទៅកាន់ទីផ្សារអាមេរិកឡាទីន ដែលទំនងជាចេញលក់នៅ Columbia និង Venezuela ក្នុងហាង Movistar។
ចំពោះ Devices ទាំងពីរម៉ូដែលខាងលើនេះ ត្រូវបានគេសង្ឃឹមថា នឹងវាយលុកលើទីផ្សារប្រេស៊ីលនៅត្រីមាសទី៤ ឆ្នាំ ២០១៣ នេះ។គួរបញ្ជាក់ផងដែរថា លោកអ្នកអាចជាវយកនូវ Devices ខាងលើនេះជាមួយតម្លៃ ត្រឹមតែ ១០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕
ប្រភពៈ Mozilla
