ស្មាតហ្វូនស៊េរីថ្មីម៉ូដែលស៊ីមពីររបស់ Acer មានឈ្មោះថា Acer Liquid Z3 មើលទៅគួរឲ្យទាក់ទាញគួរមាននៅក្នុងដៃ ជាមួយតម្លៃដ៏សមរម្យ។
មុខងារពិសេសៗដែលបានរចនាឡើងសម្រាប់ម៉ូដែល Acer Liquid Z3 ជំនាន់ថ្មីនេះរួមមាន អេក្រង់ប្រភេទ Touchscreen Display ទំហំ 3.5 inch ដើរដោយអង្គប្រតិបត្តិការ Dual Core Processor ល្បឿន 1GHz, Internal Storage 4GB, SIM Card Slot ចំនួនពីរ។
សម្រាប់កម្រិតកាមេរ៉ាវិញគឺវាមានផ្នែកខាងក្រោយទំហំ ៣ មេហ្គាភិចសែល ហើយការតភ្ជាប់រួមមាន GPS, 21Mbps HSPA, WiFi និង ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean។
ទូរស័ព្ទ Acerd Liquid Z3 នឹងចេញលក់ចាប់ផ្តើមពីពាក់កណ្តាលខែ សីហា ក្នុងតម្លៃ 99 Euro ប្រហែលជា 131 ដុល្លារសហរដ្ឋអាមេរិក ដែលនឹងវាទទីចេញលក់នៅ Belgium, Netherland, Ukraine, France, Spain, UK, Italy, Germany និង Russia៕
ប្រភពៈ techfresh
