ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទ Apple បានរៀបចំកម្មវិធីទូស័ព្ទថ្មីសម្រាប់កុមារ

     ក្រុមហ៊ុនទូរស័ព្ទ Apple នឹងរៀបចំកម្មវិធីទូស័ព្ទថ្មីសម្រាប់កុមារតាមប្រព័ន្ធ iOS ។ ជាមួយប្រព័ន្ធដំណើរការ iOS 7ថ្មី ធ្វើការផ្ទុកនូវកម្មវិធីថ្មីសម្រាប់កុមារ ។ ដោយយោងតាមគេហទំព័រ 9to5Mac បានរាយការណ៍ថា ក្រុមហ៊ុនទូរស័ព្ទ Apple បានចាប់ផ្តើមដំណើរការកម្មវិធីថ្មីសម្រាប់កុមារហូតដល់ក្មេងដេលមានអាយុដប់មួយឆ្នាំ ។ ក្រុមហ៊ុនបានបែងចែកកម្មវិធី​សំរាប់កុមារជាបីប្រភេទ ដែលប្រភេទទីមួយសំរាប់កុមារដែលមានអាយុពីប្រាំឆ្នាំចុះក្រោម ប្រភេទទីពីរសំរាប់​កុមារដែលមាន​អាយុពីប្រាំមួយឆ្នាំដល់ប្រាំបីឆ្នាំ និងប្រភេទទីបីសំរាប់កុមារដែលមានអាយុចាប់ពីប្រាំបួនឆ្នាំដល់ដប់មួយឆ្នាំ ។

     ប្រភព:Tech 2