អ្នកប្រហែលជាបានឃើញកូដ QR ជាច្រើននិងដឹងថាពួកគេមានព័ត៌មានដែលបានបង្កប់នៅក្នុងនោះមានដូចជាតំបន់បណ្តាញ, ទីតាំងនិងអាសយដ្ឋានអ៊ីមែល។ ចាប់តាំងពីបានចេញទូរស័ព្ទ Smart phones ជាមួយនឹងសមត្ថភាពក្នុងការស្កេនលេខកូដ QR ទាំងនេះឬក៏ (barcodes ម៉ាទ្រីស) ។អត្ថបទនេះនឹងបង្ហាញលោកអ្នកអំពីរបៀបបង្កើត QR កូដផ្ទាល់ខ្លួនរបស់អ្នកដោយប្រើកម្មវិធីមួយឈ្មោះថា “Barcode Generator/reader” ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android ។
ជាដំបូងលោកអ្នកត្រូវស្វែងរកពាក្យ “barcode” នៅក្នុងកម្មវិធីPlay Store។ បន្ទាប់មកជ្រើសរើស “Barcode Generator/reader” ដែលនៅផ្នែកខាងក្រោមនៃអេក្រង់។

ចុចលើពាក្យ “Install” បន្ទាប់មកសូមចុច “open” ដើម្បីបើកវា។

សូមចុចនៅលើម៉ឺនុយទម្លាក់ហើយជ្រើសរើសយក “text” នៅក្នុងកម្មវិធី barcode នេះ។

ជ្រើសប្រភេទណាមួយសម្រាប់អ្វីដែលអ្នកចង់បង្កប់ក្នុង barcode របស់អ្នក។ ឧទាហរណ៏ជ្រើសរើសយក “URL” ប្រសិនបើអ្នកចង់ឲ្យ barcode នេះទៅកាន់ website របស់អ្នក។

លោកអ្នកត្រូវវាយបញ្ចូលវេបសាយរបស់អ្នកក្នុងប្រអប់អត្ថបទហើយបន្ទាប់មកចុចលើប៊ូតុង “Generate” ។

ទីបញ្ចប់លោកអ្នកត្រូវចុចលើប៊ូតុង “Save” ដើម្បីរក្សាទុក barcode ដែលអ្នកបានបង្កើតវាតាមវិធីដែលបានបង្ហាញមុននេះ។ អ្នកក៏អាចចុច “”share”ដើម្បីផ្ញើវាទៅកាន់មិត្តភក្តិរបស់អ្នកបានដែរ។
