ព័ត៌មាន

រូបភាព G Pad មានអេក្រង់ទំហំ 8.3 អ៊ីងដ៏អស្ចារ្យ

     G Pad មានអេក្រង់ទំហំ 8.3 អ៊ីងដែលមានគុណភាពបង្ហាញអេក្រង់រហូតដល់ទៅ 1.920 X 1200 ភិចសែលហើយកម្រាស់ទាំងសងខាងរបស់ម៉ាស៊ីនមានលក្ខណះ ស្តើងទៀតផង ។ ការរចនាមានសំណុំបែបបទដែលដូចគ្នាទៅនឹង Galaxy Tab 8.0 ប៉ុន្តែមិនលំបាកក្នុងការ ចុចទេ ។ វាមានទំងន់ 388 ក្រាម ពនិងមានកម្រាស់ 8.3 មីលីម៉ែតជាមួយទំហំអេក្រង់ 8.3 អ៊ីងដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងយកតាមខ្លួន ។ មួយវិញទៀតវាមានតួរ ខ្លួនផលិតពីអាលុយមីញ៉ូមដែលភ្ចាប់ជា ស្រេចជាមួយនឹងបំពង់សម្លេងពិសេស​។ ម៉្យាងទៀត ជាមួយនឹងប៉ូតុងចុចបើកទូរស័ព្ទ និងប៉ូតុងដម្លើងសម្លេងគឺស្ថិតនៅផ្នែកខាង របស់ទូរស័ព្ទ ។ លើសពីនែះទៅទៀត វាមានកន្លែងដាក់មេម៉ូរ៉ីរួចជាស្រេចដែលមើលទៅ ហាក់បីដូចជា iPad Mini ដែរ ។ ហើយរឹតតែពិសេសជាងនេះទៅទៀត វាមានម៉ាស៊ីនក្រាស់ និងវែងជាងទូរស័ព្ទ Apple tablet ។ ទោះបីជាយ៉ាងណាក៏ដោយ វាមានទំហំតូចដែលអាចប្រកួតប្រជែងជាមួយនឹង iPad Mini បានផងដែរ ។

     ប្រភព: sohoa.vnexpress.net