ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទ Apple បង្ហាញឧបករណ៍សាកថ្មស្ងាត់ៗ

     ដំណឹងរបស់ទូរស័ព្ទ iPhone 5  កាលពីឆ្នាំមុនបានស្ងាត់ទៅហើយ ប៉ុន្តែឧបករណ៍សាកថ្មទូរស័ព្ទនៅតែមានភាពពេញនិយមសម្រាប់អ្នកប្រើប្រាស់ ។ ម៉្យាងទៀត កំឡុងពេលមានការបង្ហាញទូរស័ព្ទ iPhone 5S និងទូរស័ព្ទ iPhone 5C គេពុំបានចាប់អារម្មណ៍ពីឧបករណ៍ឆ្នាំងសាករបស់វាទេ ប៉ុន្តែផ្ទុយ ទៅវិញ នៅលើវ៉ិបសាយរបស់ក្រុមហ៊ុន Apple បានបង្ហាញឧបករណ៍សាកថ្មថ្មីពីរប្រភេទ សម្រាប់ទូរស័ព្ទទាំងពីរ ។ តាំងពីមានឧបករណ៍សាកថ្មពិសេសបានបង្ហាញខ្លួនក្រុមហ៊ុន iPhone មកវាបានក្លាយជាទូរស័ព្ទ ដែលមានលក្ខណ:ងាយស្រួលក្នុងការប្រើប្រាស់ថែមមួយកម្រិតទៀត ។ យ៉ាងណាមិញ វាមិនត្រឹម តែអាចបង្ករឲ្យមានភាពប្រសើរសម្រាប់ទូរស័ព្ទ iPhone វាថែមទាំងការពារសុវត្ថិភាពដែលអាចការ ពារពីកាឆ្លងចរន្តនៅពេលសាកថែមមួយកម្រិតទៀតផង ។ មួយវិញទៀត វាបានដាក់លក់នៅលើវ៉ិបសាយ​របស់ក្រុមហ៊ុន Apple ក្នុងតម្លៃ 29ដុល្លាហើយវានឹងដាក់ លក់នៅក្រុមហ៊ុនទូរស័ព្ទ Apple ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ឧបករណ៍សាកនេះបានបំពាក់នូវ បំពងសម្លេងផ្ទាល់​ ដែលអាចឲ្យអ្នកជជែកគ្នា ឬក៏ចាក់តន្រ្តីស្តាប់បានយ៉ាងសប្បាយរីករាយដោយមិន ចាំបាច់ភ័យខ្លាចពីភលប៉ះពាល់អ្វីឡើយ ។ បើនិយាយពីពណ៌ វាមានពត៌ស ដែលជាភាពទាក់ទាញពិសេសពីសំណាក់អ្នក ប្រើប្រាស់ថែមមួយកម្រិតទៀតផងដែរ ។

     ប្រភព: kenh14.vn