ព័ត៌មាន

ប្រៀបធៀបMicrosoft Surface 2 ជាមួយនឹង Nokia Lumia 2520

image
 

 Nokia Lumia 2520 ទើបតែដាក់បង្ហាញដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន Nokia ហើយវាក៏ទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ ។ ខណៈពេលដូចគ្នា ក្រុមហ៊ុន Microsoft ក៏បានដាក់បង្ហាញ Surface 2 ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 8.1 RT នោះ ។​ លោក Raj Talluri ដែលជាប្រធានផ្នែកលក់នៃក្រុមហ៊ុន Qualcomm បានបង្ហាញចំណាប់អារម្មណ៍ទៅលើ Tablet ពីរម៉ូដែលនោះគឺ Nokia Lumia និង Surface 2 RT ។ លោកបានប្រាប់ឲ្យដឹងថាផលិតផលរបស់ក្រុមហ៊ុន Nokia បានបំពាក់នូវខួរក្បាលប្រភេទ Qualcomm Snapdragon ខណៈពេលដែល Surface 2 បំពាក់ខួរក្បាលប្រភេទ Nvidia Tegra 4 ។ លោកបាននិយាយទៀតថា ផលិតផលរបស់ Nokia គឺល្អប្រសើរជាងត្រង់ថា វាដើរលឿនជាង និងសម្បូរអ្នកប្រើប្រាស់ជាង Surface 2 ។ ម្យ៉ាងទៀត ខួរក្បាលរបស់ Nokia គឺដើរលឿនជាង Surface 2 ទៀត ។

យ៉ាងហោចណាស់  នេះមិនមែនជាលើកទីមួយទេ ដែលនាយកប្រតិបត្តិបានប្រាប់បែបនេះ បើសូម្បីតែក្រុមហ៊ុន Apple ក៏បានបំពាក់នូវខួរក្បាលប្រភេទ Qualcomm A7 Chip ដែលមានទំហំរហូតទៅដល់ 64 bits នោះ ។

ប្រភព៖ sohoa.vnexpress.net