នៅថ្ងៃទី 23 ខែវិច្ឆិការ ក្រុមហ៊ុន Gold Cratch n Win បានធ្វើការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអតិថិជនរបស់ខ្លួននៅមុនផ្សារសូរិយា ។ រង្វាន់ដែលត្រូវផ្តល់ជូនអតិថជនរួមមានៈ
1. រង្វាន់តូចដូចជាៈ ទូរស័ព្ទNokia 105 ចំនួន 10 រង្វាន់ កង្ហារចំនួន 20 រង្វាន់ ក្បាលចាក់ឌីវីឌីចំនួន 10 រង្វាន់ ម៉ាស៊ីនកំដៅនំប៉័ងចំនួន 20 រង្វាន់ ឆ្នាំងដាំបាយអគ្គិសនីចំនួន
10 រង្វាន់ ។
2. រង្វាន់ធំមានដូចជាៈ Ipod Touch ជំនាន់ទី 5 ចំនួន 1 រង្វាន់ Ipad Mini ចំនួន 1 រង្វាន់ Samsung Gablet 3 ចំនួន 1 រង្វាន់ ទូរទស្សន៍ម៉ាក Sony LED Flat Screen ចំនួន 1 រង្វាន់ ទូរទឹកកកចំនួន 1 រង្វាន់ និងម៉ូតូហុងដាឌ្រីមចំនួន 1រង្វាន់ ។

«ចំពោះសន្លឹកឆ្នោតដែលបានឈ្នះរង្វាន់ពីការចាប់រង្វា់ន់ ក្រុមការងាររបស់ឆ្នោតកោសហ្គោល និងទូរស័ព្ទទៅបងប្អូនដែលបានឈ្នះរង្វាន់ទៅតាមលេខទូរស័ព្ទដែលបានបំពេញនូវផ្នែកខាងខ្នងសន្លឹកឆ្នោតចំនួនបីដង ប្រសិនបើគ្មានការឆ្លើយតបឬបិទទូរស័ព្ទនោះ ក្រុមហ៊ុនឆ្នោតកោស នឹងចាត់ទុកសន្លឹកឆ្នោតនោះជាមោឃៈ ហើយនឹងធ្វើការបន្តចាប់សន្លឹកឆ្នោតថ្មីនូវរង្វាន់ដដែល ។

អតិថិជនដែលឈ្នះរង្វាន់ទាំងអស់អាចមកទទួលរង្វាន់បាននៅការិយាល័យរបស់ក្រុមហ៊ុន ឆ្នោតកោសហ្គោលរៀងរាល់ម៉ោងធ្វើការមិនលើសពី 30 ថ្ងៃពីថ្ងៃចាប់រង្វាន់ ។