Note 6 ថ្មីនោះគឺហ្វូន FonePad ហគេបានរចនាឡើងយ៉ាងស្រស់ស្អាតប្រហាក់ប្រហែលទៅនឹង Samsung Galaxy Note 3 ប៉ុន្តែមានអេក្រង់កាន់តែពិសេសជាមួយនឹងតម្លៃសមរម្យ ។
ជាមួយនឹងផលិតផលដែលមានលក្ខណៈស្រដៀងទៅនឹងផលិតផល Samsung នោះគឺ FonePad Note 6 ដែលបានអមមកជាមួយប៊ិចដ៏ស្រស់ស្អាតផងដែរ ។

Note 6 FonePad បានបំពាក់មកជាមួយសមត្ថភាពផ្ទាល់ខ្លួនជាមួយខួរក្បាល Intel Atom Z2580 ល្បឿន 2 GHz dual core មាន RAM ទំហំ 2 GB និងមានម៉េម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ 16 GB ដែលបានដាក់ឲ្យប្រើ ប្រាស់ MicroSD កាតSlot រហូតមានសមត្ថភាពដល់ 64 GB ។ ឯកាមេរ៉ាមានកម្រិតបង្ហាញទំហំ 8 មេហ្គាភិចសែល ប្រើបានវីដេអូ Full HD និងកាមេរ៉ាមុខ ទំហំ 1.2 មេហ្គាភិចសែលនៅពេលការហៅ ចេញដោយប្រវីដេអូ ។
ជាមួយនឹងអេក្រង់ពិសេសទំហំ 6 អ៊ីងជាមួយកម្រិតបង្ហាញ Full HD កម្រិតភាពច្បាស់ 1,920 x 1,080 ភិចសែល ។ លើសពីនេះទៅទៀត Note 6ក៏បានប្រើ microSIM ជាមួយនឹងសមត្ថភាពថ្ម 3,200 mAh ហើយមានទម្ងន់ 210 ក្រាម ។ គួរបញ្ចាក់ថា FonePad បានដាក់ដំណើរការជាមួយនឹងអង្គដំណើរការ Android 4.2 Jelly Bean ផងដែរ ។
ប្រភព: sohoa.vnexpress.net