ព័ត៌មាន

មើល Lumia ស៊ីសងគ្នាបន្តិច

 

នៅពេលដែលLumia  បានឈានទៅដល់ Lumia  1520  ដោយបាននាំមកជាមួយគុណភាពថ្មីកាន់តែ ពិសេសជាងមុន ហើយកាន់តែទាក់ទាញចំណាប់អារម្មណ៍ ពិសេសបន្ថែមជាមួយកាមេរ៉ាថ្មី ។

 image

 

Lumia  1520  បានក្លាយជាផលិតផលឈានមុខដោយសារតែគុណសម្បត្តិពិសេសរបស់វា ដែលមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយ Note 3 ដែលដំណើរការដោយអង្គដំណើរការ Android និងជាមួយ Z Ultra ជាដើម ។  Lumia ដែលជាផលិតផលថ្មីរបស់ Nokiaនេះត្រូវបានគេចាត់ទុកថាជា ផលិតលំដាប់មធ្យមដែលមាន​តម្លៃសមរម្យ ។

image

 

 ទោះបីជាយ៉ាងណាក៏ដោយ សូមពិនិត្យលើ Lumia 1320 (រូបខាងឆ្វេង) និង Lumia 1520 (រូបខាងស្តាំ) ផលិតផលទាំងពីរសុទ្ធសឹងតែប្រើកម្មវិធី  Windows Phone សុទ្ធសឹងតែមានអេក្រង់ធំពិសេសផងដែរ រហូតទៅដល់ 6 អ៊ីង ។

image

 

Lumia 1320  និង Lumia 1520  សុទ្ធតែបានរចនាឡើងគួជាទីពេញចិត្តនិងកាន់តែស្រស់ស្អាតជាមួយ នឹងសម្បកពោពេញទៅដោយពត៌ ហើយមិនតែប៉ុណ្ណោះអេក្រង់របស់វាសុទ្ធតែស្តើងល្មម ។ ក៏ប៉ុន្តែ សម្រាប់ Lumia 1320  មានទម្ងន់ធ្ងន់ជាង Lumia 1520 ចំនួនដប់មួយក្រាមដែលជាហេតុបណ្តាលឲ្យ ការកាន់ Lumia 1520 នៅក្នុងដៃមានលក្ខណៈស្រាលជាង ។

image

កាន់តែពិសេសបន្ថែមទៀត ជាមួយនឹងគុណភាពបង្ហាញ HD 720p ភិចសែល បានធ្វើឲ្យ Lumia 1320 (រូបខាងឆ្វេង) មានកម្រិតភាពច្បាស់ 245 ppi ដែលនៅទាបជាង  Lumia 1520បន្តិចគឺ 367 ppi ជាមួយ នឹងកម្រិតភាពច្បាស់ 1080p Full HD ។ ទោះបីជាយ៉ាងនេះក្តី បើគិតដោយឡែកពីតម្លៃវិញស្មាតហ្វូន Lumia 1320 គឺនៅតែទទួលបានមុខមាត់ជាង ។

image

 

សូមបញ្ចាក់ថា  Lumia 1320 បានបំពាក់មកជាមួយប្រព័ន្ធដំណើរការខួរក្បាលDual មានល្បឿន  1.7 GHz (Qualcomm Snapdragon 400) និងអង្គជំនួយការ  1 GB  RAM នៅខណៈពេលដែល  Lumia 1520 បានបំពាក់មកជា មួយ  ប្រព័ន្ធដំណើរការខួក្បាលQuad-core មានល្បឿន  2.2 GHz (Qualcomm Snapdragon 800) និង អង្គជំនួយការទំហំ  2 GB ផងដែរ ។  

 image

image

 

 

ប្រភព: sohoa.vnexpress.net