ព័ត៌មាន

វៀតណាប់ស្ថិតក្នុងលំដាប់អ្នកប្រើស្មាតហ្វូន

image

ដោយយោងតាមការប៉ាន់ស្មានរបស់អ្នកសង្កេតទីផ្សារពីក្រុម  Mediacells បានឲ្យដឹងថា វៀតណាមជាប្រទេសដែលពេញនិយមជាមួយនឹងការប្រើប្រាស់ ស្មាតហ្វូនដែលមានចំនួនរហូតដល់ ទៅ 92%  

ស្របពេលជាមួយគ្នានេះដែរ នៅប្រទេសឥណ្ឌូនេស៊ីការប្រើប្រាស់ស្មាតហ្វូនមានចំនួនតិច ជាងប្រទេសវៀតណាមគឺ 86%  ហើយនៅឯប្រទេសប្រេស៊ីលវិញមានចំនួនច្រើនបំផុតត្រឹមតែ 82% យ៉ាងណាមិញមានប្រទេចចំនួនប្រាំដែលស្មាតហ្វូនលក់បានក្នុងកំរិតកំពូលនោះគឺ ចំនួន 283 ក្នុងប្រទេសចិន នៅប្រទេសឥណ្ឌាមានចំនួន   225 លានគ្រឿង  រីឯ 89លានគ្រឿងនៅសហរដ្ឋអាមេរិចសម្រាប់ប្រទេសប្រេស៊ីលមានចំនួន 47 លានគ្រឿងនិង  46 លានគ្រឿងនៅឥណ្ឌូនេស៊ី ។

 ដោយយោងតាមកំណើនភាគរយនៃការប្រើប្រាស់នេះបានឆ្លុះបញ្ចាំងឲ្យឃើញថា​ ស្មាតហ្វូនកំពុងតែ ចាប់ផ្តើមមានតម្លៃថោកជាងមុន ដែលអាចឲ្យប្រជាជនទូរទៅមានលទ្ធភាពប្រើប្រាស់ ។ កាលណាប្រជាជនប្រើស្មាតហ្វូនបានកាន់តែច្រើន នោះមានន័យថា​បច្ចេកវិទ្យាបានជួយលើកស្ទួយការ អភិវឌ្ឍន៍បន្ថែមទៀត ។ សរុបសេចក្តីមក មានស្មាតហ្វូនចំនួន 17.22 លានគ្រឿងនឹងត្រូវបានដាក់លក់ នៅប្រទេសវៀតណាមក្នុងឆ្នាំ 2014  ហើយស្មាតហ្វូនចំនួន 14.2 លានគ្រឿងគឺជាកម្មសិទ្ធរបស់អ្នកប្រើ ប្រាស់រួចហើយ ។

ប្រភពៈ vnexpress