ព័ត៌មាន

ក្រុមហ៊ុន Asus បង្ហាញ Chromebox Mini Cloud Desktop ដែលមានសមត្ថភាពដ៏អស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Asus បានផលិតនូវ Chromebox Mini ដ៏អស្ចារ្យដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS ។ Chromebox Mini នេះមានទំហំ 4.88 x 4.88 x 1.65 អ៊ីងនិងភ្ជាប់នូវខួរក្បាលប្រភេទ Celeron ដែលមានល្បឿន 1.4GHz មានអង្គចងចាំទំហំ 2GB ថាសរឹងទំហំ 16GB និងដំណើរការ​ Wi-Fi ក៏ដូចជា Bluetooth 4.0 ថែមទៀតផង ។

 image

លើសពីនេះទៅទៀត វាមានរន្ធដោត USB 3.0 ចំនូនពីរ រន្ធដោត HDMI, DisplayPort, Lan និងទ្រទ្រង់នូវ Ultra HD 4K TVs ថែមទៀតផង ។ Chromebox Mini នឹងដាក់លក់នៅក្នុងខែមិនាខាងមុខនេះ ។

ប្រភពៈ Asus