ជាទូទៅឯកសារ PDF គឺជាទ្រង់ទ្រាយឯកសារមួយដែលងាយស្រួលមើលសម្រាប់ឧបករណ៏អេឡិចត្រូនិដូចជា ebooks ជាដើម។ ប្រសិនបើអ្នកចង់ថតចម្លងច្បាប់ទំព័រដើមរបស់សៀវភៅទាំងអស់ទៅក្នុងទ្រង់ទ្រាយ PDF អ្នកអាចវាធ្វើបានជាមួយនិងកម្មវិធីScantoPDFFreeដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android ។
ជាដំបូលលោកអ្នកត្រូវស្វែងរកកម្មវិធី “Scan to PDF Free” នៅក្នុងកម្មវិធីPlay Store។ បន្ទាប់មកត្រូវចុចលើទៅកម្មវិធី Scan to PDF Free ។

អ្នកត្រូវដំឡើងកម្មវិធីនេះនៅលើទូរស័ព្ទរបស់អ្នកដោយលើប៊ូតុង “Install” បន្ទាប់មកចុច “Open” ដើម្បីបើកវា ។

សូមចុចលើប៊ូតុង “Scan” នៅក្នុងកម្មវិធី PDF នេះ រួចហើយអ្នកត្រូវថតរូបភាពណាមួយដែលអ្នកចង់វាធ្វើទៅជាឯសារ PDF បន្ទាប់មកចុចលើប៊ូតុងcamera នៅលើអេក្រង់ដើម្បីចាប់យករូបភាព។

នៅត្រង់ចំណុចនេះលោកអ្នកអាចធ្វើការទាញវាទៅតាមការចង់បានប្រសិនបើអ្នកមិនចូលចិត្ត។ នៅពេលដែលអ្នកពេញចិត្តហើយចុចលើប៊ូតុង “OK” ដើម្បីរក្សាទុកវា។

សូមប្រាកដថាប្រអប់ពណ៌បៃតងគឺជាផ្នែកមួយនៃទំព័រដែលអ្នកចង់បាន។ ចុច “Save” ដើម្បីបម្លែងរូបភាពទៅជា PDF ហើយរក្សាទុកវានៅលើទូរស័ព្ទរបស់អ្នក៕