ព័ត៌មាន

Facebook នឹងបិទការបញ្ជូនសារ Chat ដោយឲ្យអ្នកប្រើប្រាស់ងាកទៅរក Messenger វិញ

នាពេលថ្មីៗនេះ យោងទៅតាមសេចក្តីរាយការណ៍របស់ TechCrunch បានឲ្យដឹងថា រាល់អ្នកប្រើប្រាស់ Chat តាមរយៈកម្មវិធី Facebook នៅលើទូរស័ព្ទដៃនោះនឹងត្រូវបង្ខំឲ្យងាកមកប្រើប្រាស់ Messenger វិញ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ Facebook នៅសហភាពអ៊ឺរ៉ុបបាននិយាយថា ពួកគេបានទទួលសារជូនដំណឹងពីរសបា្តហ៍មុនស្តីពីការបិទ Chat នៅលើ Facebook នេះដោយបង្ខំឲ្យងាកមកប្រើប្រាស់ Messenger នោះ ។

 image

ទោះបីជាមានការខឹងសម្បារពីអ្នកប្រើប្រាស់មួយចំនួនក៏ដោយ វាមិនបានជះឥទ្ធិពលខ្លាំងដល់អ្នកគ្រប់គ្រង ឬស្ថាបនិក Facebook លោក Mark Zuckerberg ដែលធ្លាប់បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ថាកម្មវិធី Facebook និងប្រើប្រាស់កម្មវិធីផ្សេងទៀតដើម្បីផ្ញើរសារហើយមានកម្មវិធី Facebook ជាបង្គោលធំ ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើ Facebook ធ្វើការបង្ខំដូចនេះ អ្នកប្រើប្រាស់នឹងទទួលបានការជូនដំណឹងជាមុនដើម្បីរៀបចំខ្លួនជាមួយកម្មវិធីថ្មីនេះ ។

ប្រភព៖ TechRadar