ព័ត៌មាន

តើ iWatch ពិតជាដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 8 មែនទេ?

រូបភាព Screenshot នេះបង្ហាញពីប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលមានពាក្យចចាមអារ៉ាមថា វាពិតជា iOS 8 ដ៏ពិតប្រាកដមែនរបស់ក្រុមហ៊ុន Apple ។ មិនតែប៉ុណ្ណោះ នៅសប្តាហ៍នេះនៅក្នុងបណ្តាញសង្គមរបស់ប្រទេសចិននោះវិញ គេបាននិយាយថា Screenshot នេះគឺសម្រាប់ប្រើប្រាស់នៅលើ iWatch ។

 image

តាមរយៈរូ​បភាពមួយនេះមានប្រាំ icons ហើយគេជឿថា ចំពោះ iPhone 6 ក៏ដំណើរការប្រព័ន្ធប្រតិបត្តិការនេះផងដែរ ។ បើប្រៀបធៀបទៅនឹងប្រព័ន្ធប្រតិបត្តិការ iOS 7 មានការរចនាជាមួយនឹង Interface ថ្មីយ៉ាងស្រស់ស្អាតហើយ តែបើ iOS 8 ពិតជាចេញឲ្យប្រើប្រាស់មែននោះ គេសង្ឃឹមថា iPhone 6 និង iWatch នឹងវាយលុកទីផ្សារបានយ៉ាងខ្លាំងខ្លាសម្រាប់ខែកញ្ញាខាងមុខនេះ ។

ប្រភព ៖ Huffington Post