ព័ត៌មាន

ក្រុមហ៊ុ​ន HTC នឹងបង្ហាញសម្បកប្លាស្ទីកថ្មីរបស់ One M8

រឿងរ៉ាវរបស់ស្មាតហ្វូន HTC M8 ដែលមានសម្បកប្លាស្ទីកនោះបានក្លាយទៅជារឿងរ៉ាវដែលមនុស្សមួយចំនួនកំពុងរង់ចាំមើល ។ ខណៈពេលដែល ក្រុមហ៊ុន​ HTC និង ក្រុមហ៊ុន Samsung ដែលបញ្ចេញលក់ HTC One M8 និង Galaxy S5 នោះកំពុងតែប្រកួតប្រជែងតិចណូឡូជីជាមួយគ្នានោះថាតើមួយណាប្រើប្រាស់តិចណូឡូជីថ្មីប្លែកពីគេនោះ ។

 image

គួរបញ្ជាក់ផងដែរថា M8 នេះកាលពីមុនប្រើប្រាស់សម្បកលោហៈជាមួយនឹងតម្លៃ 853 ដុល្លារអាមេរិចក្នុងមួយគ្រឿង ក៏ប៉ុន្តែក្រោយមកវាបានផលិតជាមួយនឹងសម្បកប្លាស្ទីកដែលមានតម្លៃ 483 ដុល្លារអាមេរិច ។ គេរំពឹងទុកថា ការផលិតនេះនឹងអាចទៅរួចពេលនោះ ប្រជាជនអាស៊ីនឹងទទួលបានតម្លៃមួយយ៉ាងសមរម្យ និងប្រើប្រាស់ក្នុងចំនួនយ៉ាងច្រើនដើម្បីប្រកួតប្រជែងជាមួយនឹង Galaxy S5 ។

ប្រភព៖ Phone Arena