កាលពីប៉ុន្មានថ្ងៃមុននេះ គេហទំព័ររបស់ប្រទេសវៀតណាមដែលមានចំនួនរាប់រយគេហទំព័រត្រូវបានវាយប្រហារដោយក្រុម Hacker របស់ប្រទេសចិនដែលចូលមកវាយលុក Database នឹងបង្អាក់នូវដំណើរការ Domain ដែលប្រើប្រាស់នូវ IP: 210.245.85.78 និង IP: 210.245.85.91 112.78.3.177 ។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលរបស់ប្រទេសវៀតណាមបាននិយាយថា Gov.vn ភាគច្រើនប្រហែលជាវាយលុកដោយពួក Hacker ប្រទេសទួគីផងដែរព្រោះកាលពីពេលមុនរាជរដ្ឋាភិបាលប្រទេសទួគីក៏បានប្រកាសថា Hacker វៀតណាមក៏បានវាយលុកលួចទិន្នន័យរបស់ប្រទេសខ្លួនផងដែរ ។
យ៉ាងណាមិញពេលនេះប្រហែលជាដែលពេលដែលក្រុម Hacker ចិនបង្ហាញខ្លូនហើយបន្ទាប់ពីមានចំរួងចម្រាស់មិនឈប់ឈររវាងប្រទេសទាំងពីរនេះមក ។
ប្រភព៖ sohoa.vnexpress.net