ព័ត៌មាន

Nokia XL​ បាន​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​ហើយ​ក្នុង​តម្លៃ​ 196 $

Nokia បានធ្វើការប្រកាសស្មាតហ្វូនដំបូងរបស់ខ្លួនដែលដំណើរការដោយប្រព័ន្ធ​ ប្រតិបត្តិការ​ Android​ គឺ​ Nokia X,​ Nokia X+​ និង​ Nokia​ XL​ នៅ​ក្នុង​ព្រឹត្តិការណ៏​ Mobile​ World​ Congress​ ។​ ដោយ ​ឡែក​សម្រាប់​ Nokia X​ គឺ​មានលក់​នៅ​លើ​ទី​ផ្សារ​អស់​មួយ​រយៈ​ពេល​ហើយ​ ទើប​តែ​ពេល​នេះ​ក្រុមហ៊ុន​ចាប់​ផ្ដើម​ធើ្វ​ការ​ដាក់​លក់​ Nokia​ XL​ វិញ​ម្ដង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។

Nokia XL ដែលជាស្មាតហ្វូនដ៏ធំមួយនៃស៊េរី X ទាំងបីស៊េរី ​ដោយ​វា​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ 196$​ ថ្លៃ​ជាង​ Nokia X​ ប្រមាណ​ជា​ 80$​ ឯណោះ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5 អ៊ីញថដែលមានកម្រិតរូបភាព​ 800​ x 480​ ភិច​សែល។ ​ដូច​គ្នា​ទៅ​នឹង​ Nokia X​ និង​ X+​ ដែរ​ ដែល ​Nokia​ XL​ មាន​ CPU​ ល្បឿន​ 1GHz​ dual-core​, Qualcomm​ MSM8225​ Snapdragon​ S4​ Play ,​ រ៉េម​ទំហំ​ 768​ MB,​ អង្គ​ចង​ចាំ​ទំហំ​ 4GB​ ក្នុង​ម៉ាស៊ីន​និង​អាច​បន្ថែម​ SD​ card​ បាន​ដល់​ 32GB ,​ កាមេរ៉ា​ក្រោយ​ទំហំ​ 5 ​មេហ្គា​ភិច​សែល​ប្រភេទ​ LED​ flash​ និង​កាមេរ៉ា​មុខ​ទំហំ​ 2​ មេហ្គា​ភិច​សែល ,​ ថាម​ពល​ថ្ម​ 2.000 mAh,​ ប្រភេទ​ស៊ីម​ពីរ ។