ព័ត៌មាន

ក្នុងពេល​តែ5ថ្ងៃ​ក្រុមហ៊ុន​LG លក់ដាច់ LG G3 បាន​ដល់100,000 គ្រឿង

image

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​និយាយតៗគ្នា​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​LGម៉ូ​ដែល​LG G3ទទួលបាន​ការគាំទ្រ​និង​លក់ដាច់​ជា​ខ្លាំ​រហូតដល់​ចំនួន30,000គ្រឿងក្នុង​មួយថ្ងៃ ហើយ​ស្រាប់តែ​ឥឡូវនេះ​ស្រាប់​តែមាន​ដំណឹង​លេចលឺ​ទៀតថា​ក្រុមហ៊ុន​LGបាន​លក់​ម៉ូ​ដែលG3នេះ​បាន​រហូតដល់​ចំនួន100,000គ្រឿង​ឯណោះ។យោងទៅតាម​របាយការណ៍​ថ្មី​មួយ​ពី​ការ​សែត​Korea Timeបានអោយដឹងថា​ក្នុង​រយះពេល​តែ​ប្រាំ​ថ្ងៃ​នៃ​ការលក់​ផលិតផល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែលG3របស់​ក្រុមហ៊ុន​LGបាន​កើនឡើង​យ៉ាង​រហ័ស​រហូតដល​ចំនួន 100,000គ្រឿង​ដែល​មិនគួរ​អោយ​ជឿ។

image

លក្ខ​ណះ​ពិសេស​ដែល​គួរអោយ​ចាប់អារម្មណ៍​និង​ធ្វើអោយ​ខ្លួន​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​របស់ LG G3 នោះ​គឺ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​កម្មវិធី​ពិសេស​ជាច្រើន​និង​មាន​រូបរាង​ដ៏​ស្រស់ស្អាត​ដែល​គួរអោយ​ទាក់ទាញ​មិន​ចាញ់​ផ​លិ​ផល​ដ៏ទៃទៀត​នោះទេ ហើយ​ជាពិសេស​ទៅទៀត​នោះ​វា​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ Quad HD display ទំហំ 5.5អ៊ីង​ដែលមាន​ក​ម្រឹត​ភាពច្បាស់  2560 x 1440 ភិ​ច​ស៊ែ​ល។តូរ​លេខ​នៃ​ការលក់​ដ៏​គួរអោយ​ចាប់អារម្មណ៍​មួយ​នេះ​និង​ធ្វើអោយ​ផលិតផល​ស្មា​ត​ហ្វូ​ន​មាន​ប្រជាប្រិយភាព​នៅ​ថ្ងៃ​អ​នាគ​ត់។

ប្រភព: Gfrogames