ព័ត៌មាន

Sony Xperia T3ទូរស័ព្ទដ៏ស្តើងបំផុត

image

ក្រុមហ៊ុន​Sony បានដាក់​បង្ហាញ​ទួ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​quad-core Android 4.4ម៉ូ​ដែល Xperia T3។ហើយ​ខ្លួន​ក៏បាន​អះអាងថា​ម៉ូ​ដែល​នេះ​ជា​ម៉ូ​ដែល​ដែក​មាន​កម្រាស់​ស្តើង​បំផុត​នៅក្នុង​ពិភពលោក​ដែលមាន​កម្រាស់​ត្រឹមតែ7ម​ម​តែប៉ុណ្ណោះ។ហើយ​វា​មាន​អេក្រង់​ទំហំ5.3អ៊ីង​ក​ម្រឹត 720p HD touchscreen display។ក្រៅពីនេះ​វា​បាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad-core Qualcomm Snapdragon 400 processor ដែលមាន​ល្បឿន1.4GHz អង្គ​ចងចាំ​ទំហំ​1GB RAM ទំហំ​នៃ​ការផ្ទុក​ក្នុង​ម៉ាស៊ីន​ទំហំ 8GBហើយក៏​មាន​រន្ធ​microSDដែល​អាចអោយ​យើង​បន្ថែម​ម៉េ​មូ​រី​កាត​ខាងក្រៅ​បាន។បន្ថែម​ទៅទៀត​នោះ​ក៏មាន​កាមេរ៉ា​មុខ​និង​ក្រោយ​ដោយ​ខាងមុខ​មាន​ទំហំ1.1MPនិង​ខាងក្រោយ​8MP ជាមួយនិង LED flash។ហើយ​វា​ក៏មាន​ប្រព័ន្ធ​មួយចំនួនទៀត​ដូចជា NFC, GPS, 4G LTE, WiFi, Bluetooth, ថាមពល​ថ្ម​2500mAh។ម៉ូ​ដែល​នេះ​ផងដែរ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat OS។ក្រុមហ៊ុន Sony គ្រោង​និង​ដាក់​បង្ហាញ Xperia T3 នៅ​ចុងខែ​នេះ៕

ប្រភព:techfresh