យើងធ្លាប់តែបានលឺពាក្យចចាមអារ៉ាមនិយាយតៗគ្នាពីស្មាតហ្វូនម៉ូដែលHuawei Honor 6 ( Mulan )។ហើយនាពេលនេះដែលម៉ូដែលនេះត្រូវបានដាក់បង្ហាញជាផ្លូវការហើយ ដែលត្រូវបានគេដាក់ឈ្មោះថាHuawei Honor 6 រឺ Huawei Glory 6។
ជាមួយនិងការឌីស្សាញបែបបច្ចេកវិទ្យាទំនើប ស្មាតហ្វូនម៉ូដែល Huawei Honor 6 ត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 5អ៊ីងប្រភេទ full HD display ដែលមានresolutionក្នុងកម្រឹត 1920 x 1080 ភិចស៊ែល និងគ្រប់គ្រងល្បឿនដោយខួរក្បាលប្រភេទHuawei Kirin 920ដែលរួមមានប្រភេទ8 core Soc ដែលបង្កើតឡើងពី four ARM Cortex A-15 cores និង four ARM Cortex-A7 cores។ បន្ថែមទៅទៀតនោះស្មាតហ្វូនមួយនេះត្រូវបានភ្ជាប់មកជាមួយនិង Mali T628 GPU អង្គចងចាំRAMទំហំ3GB និងមានទំហំនៃការផ្ទុកពីរជម្រើសគឺទំហំ 16GB និង 32GB រួមបញ្ចូលជាមួយនិងការបន្ថែមរន្ធ microSD card slotសម្រាប់បន្ថែមទំហំ។
ចំណែកឯកាមេរ៉ាវិញមានទំហំ 5មេហ្កាភិចស៊ែលសម្រាប់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយទំហំ13 មេហ្កាភិចស៊ែល។ក្រៅពីនេះស្មាតហ្វូនមួយនេះបានដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4.2 Kit Katនិងបន្ថែមមកជាមួយនូវEMUI 2.3 user interface។បន្ថែមទៅទៀតនោះម៉ូដែលនេះត្រូវបានគេរចនាឡើងដោយប្រើគម្របអាលុយមីញ៉ូមនិងភ្ជាប់មកជាមួយនិងប្រព័ន្ធCAT 6 LTEដែលគាំទ្រដល់ការដោនឡូតបានរហូតដល់ល្បឿន300 Mbps៕
ប្រភព៖ G for Games