បន្ទាប់ពីបានធ្វើការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែល Rio Craze មក ក្រុមហ៊ុន MyPhone ផងដែរក៏បានធ្វើការប្រកាស់នូវផលិផលស្មាហ្វូនម៉ូដែលថ្មីមួយទៀតគឺម៉ូដែល Infinity Lite។ ក្នុងការឌីស្សាញស្មាតហ្វូនមួយនេះក៏ត្រូវបានរចនាឡើងដោយបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមិនចាញ់ម៉ូដែលមុនដែរ
ដូចជាអង្គប្រតិបត្តិការប្រភេទ MT6592 octa-core processorរបស់ក្រុមហ៊ុន MediaTek ដែលមានល្បឿន1.4GHz។ បន្ថែមទៅទៀតនោះវាបំពាក់មកជាមួយនិងអេក្រង់ទំហំ 4.7 អ៊ីងប្រភេទ HD IPS touchscreen។ នៅផ្នែកខាងមុខស្មាតហ្វូនមួយនេះត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយទំហំ 8 មេហ្កាភិចស៊ែល និងកាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែល។ ផងដែរវាបានភ្ជាប់ដោយអង្គចងចាំRAMទំហំ 1GB អង្គម៉េមូរីទំហំ 8GB ដែលមានស្រាប់នៅក្នុងម៉ាស៊ីន និងអាចធ្វើការបន្ថែមបានរហូតដល់ទំហំ 32GB តាមរយះរន្ធ microSD។ ជាមួយគ្នានោះដែរវាបានដំណើរការលើប្រព័ន្ធប្រិតបត្តិការប្រភេទ Android KitKat OS ។ហើយទូរស័ព្ទស៊ីមពីរម៉ូដែលនេះត្រូវបានភ្ជាប់មកដោយប្រភេទថ្មដែលមានថាមពលរហូតដល់កម្រិត 2000mAh ។ ចំណែកឯតម្លៃនៃការលក់ចេញវិញវាត្រូវបានដាក់លក់ក្នុងតម្លៃដ៏សមរម្យតែប៉ុណ្ណោះ៕