ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនមួយដែលធ្វើការផលិតនូវផលិផល ឧបករណ៍ បច្ចេកវិទ្យា ក៏ដូចជាទូរស័ព្ទស្មាតហ្វូន។ ហើយថ្មីៗនេះដែរMicrosoft គឺកំពុងតែលើទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលដំណើរការប្រព័ន្ធដំណើការ Window Phone។
យោងតាមពាក្យចចាមអារ៉ាមថ្មីមួយបានអោយដឹងថាក្រុមហ៊ុន Microsoft និងធ្វើការដាក់បង្ហាញនូវស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធដំណើរការ Windows Phone ចំនួនពីរម៉ូដែល ដែលមួយជាប្រភេទ selfie phone មានឈ្មោះថា Superman និងមួយម៉ូដែលទៀតមានឈ្មោះថាTesla។
ហើយប្រភេទ selfie phone គឺត្រូវបានគេនិយាយអោយដឹងថាវានិងត្រូវបានបំពាក់ដោយអេក្រង់ទមហំ 4.7 អ៊ីងនិងកាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែល។
ដោយឡែកម៉ូដែល Nokia Tesla គឺត្រូវបានគេនិយាយដែរថាវានិងភ្ជាប់ដោយកាមេរ៉ាប្រភេទ PureView camera និង មានអេក្រង់កម្រិតនៃការបង្ហាញ720p ប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៅឡើយនោះទេ។ ហើយវាត្រូវបានគេនិយាយអោយដឹងទៀតដែរថា វាមានលក្ខណៈស្រដៀងទៅនិងម៉ូដែល Lumia 930 ប៉ុន្តែវាមានកម្រាស់ស្តើងជាង និង ស្រាលជាង។
ស្មាតហ្វូនទាំងពីរម៉ូដែលនេះនិងដំណើរការលើប្រព័ន្ធប្រតិបត្តិការប្រភេទ Windows Phone 8.1។ ចំណែកឯកាលបរិច្ឆេទនៃការដាក់បង្ហាញជាផ្លូវការគឺមិនទាន់បានបញ្ជាក់ពីប្រភពណាមួយនោះឡើយ៕
ប្រភព៖ The Verge