ព័ត៌មាន

Samsung ផលិតស្មាតនាឡិការគុណភាពចំរុៈ

ក្រុមហ៊ុន Samsung បានប្រកាសពីស្មាតនាឡិការបន្ថែមមួយទៀត ដែលរោងចក្រកូរ៉េខាងត្បូងបានបង្ហាញនាឡិការ Gear S ដែលជានាឡិការ Tizen ថ្មី។

 នាឡិការថ្មីនេះមានគុណភាពបង្ហាញប្រភេទ  SAMOLED 2.0 និងកម្រិតភាពច្បាស់ 360×480 ។ វាចំណាយដើរដោយថាមពល  300mAh ភ្ជាប់ប្រព័ន្ធដំណើរការខួក្បាល Dual-Core បន្ថែមជាមួយឧបករណ៍ចាប់សញ្ញា     រួមមានទាំងល្បឿន  ត្រីវិស័យ    ម៉ូនីទ័រថតអត្រាបេះដូង   ឧបករណ៍ស្ទង់អាកាសធាតុ   និងឧបករណ៍ចាប់សញ្ញាពន្លឺជុំវិញ និងកាំរស្មី UV បានទៀតផង។

ដូចជានាឡិកាមួយចំនួនផ្សេងទៀតរបស់ក្រុមហ៊ុន Samsung, អ្នកប្រើប្រាស់ក៏អាចធ្វើកាហៅចេញ និងទទួលការហៅចូលពីទូរស័ព្ទបានទៀតផង។ នាឡិកាដៃនេះអាចភ្ជាប់ទៅនឹងប្រព័ន្ធ WiFi ឬតាមរយៈ Bluetooth  ប៉ុន្តែក្រុមហ៊ុន  Samsung មិនបានបញ្ជាក់ច្បាស់លំអិតថាឧបករណ៍របស់ខ្លួនល្អកម្រិតណានោះទេ  (សូម្បីតែកម្មវិធី S-Health  និងកម្មវិធី Gear ក៏ដោយ។

នាឡិការ Gear S មានសមត្ថភាពភ្ជាប់ 3G ក្នុងបង់ 900/2100 ឬ 850/1900។ Samsung មិនទាន់បានបង្ហាញពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ចាកថានឹងដាក់លក់នាឡិការរបស់ខ្លួននៅលើទីផ្សារក្នុងខែតុលានេះហើយ។

image

imageimageimageimageimageimageimageimageimage

ប្រភព៖Samsung