ព័ត៌មាន

ក្រុមហ៊ុន Motorola បង្ហាញផលិតផលមួយរួចក៏បន្តគម្រោងលើផលិតផលថ្មី

 Moto 360 ជាប្រភេទស្មាតនាឡិការដែលចេញមុខមកប្រកួតប្រជែងជាមួយស្មាតនាឡលិការនានាក្នុងខែកញ្ញានេះ។ ម៉ូដែលនេះបានកំណត់ថ្ងៃបង្ហាញ និងតម្លៃរួចរាល់ហើយបានចាប់ផ្តើមដាក់លក់កាលពីម្សិលមិញនៅទីផ្សារសហរដ្ឋអាមេរិចក្នុងតំលៃ 249 ដុល្លារ។

image

 

ស្ថិតិមួយចំនួនត្រូវបានគេទាញយកចេញពី Google Play បានឱ្យដឹងថាផលិតផលនេះទួលបានការគាំទ្រសមរម្យ។ នៅលើទីផ្សារចក្រភពអង់គ្លេស ម៉ូដែលនេះគេនឹងដាក់បង្ហាញរហូតដល់ខែតុលា។

 

image

ក្រុមហ៊ុនក៏ធ្លាប់បរាជ័យក្នុងការដាក់បង្ហាញនៅលើវេទិកា Mobile World CongressFebruary ទើបពេលម្តងនេះក្រុមហ៊ុនបានប្រឹងប្រែងពង្រឹងគុណភាពលើ Android Wear ឱ្យមានសមត្ថភាពខ្ពស់ និងគុណភាពបំផុត។

image

​ទន្ទឹមនឹងការបង្ហាញស្មាតនាឡិការនៅចក្រភពអង់គ្លេស ក៏មានគម្រោងបង្ហាញកាស Motorola ម៉ាក Moto Hint ។ វាជាកាស Bluetooth ដែលគេផលិតដើម្បីតម្រូវម៉ូដែល Moto X ។

image

 

 

សូមបញ្ចាក់ថា កាសនេះមិនទាន់បង្ហាញកាលបរិច្ឋេទបង្ហាញ ប៉ុន្តែគេនឹងដាក់បង្ហាញវាជាផ្លូវការនៅប៉ុន្មានខែខាងមុខទៀត។​

ប្រភព៖ Motorola