ព័ត៌មាន

Qualcomm Snapdragon 210 Mobile Processor ត្រូវបានបង្ហាញខ្លួន

image

ថ្មីៗនេះ ក្រុមហ៊ុន Qualcomm បានបង្ហាញនូវ CPU Mobile ជំនាន់ថ្មីដែលមានឈ្មោះថា Qualcomm Snapdragon 210 ដែលទ្រទ្រង់នូវ 4G LTE ហើយវាត្រូវបានរចនាសម្រាប់ប្រើប្រាស់គ្រប់ស្មាតហ្វូន និងតេប្លេត។

 image

Qualcomm Snapdragon 210 ស៊េរីថ្មីនេះមានល្បឿន 1.1 GHz និងដំណើរការមកជាមួយនឹង Adreno 304 GPU ដែលមានល្បឿនលឿន ហើយវាថែមទាំងជំនួយទៅលើ Audio និងថាមពលថ្មថែមទៀតផង ។

លើសពីនេះទៅទៀត វាថែមទាំងបំពាក់នូវបច្ចេកវិទ្យា Quick Charge 2.0 ដែលអាចបញ្ជូលថ្មបានលឿនដល់ទៅ 75% ផងដែរ។

image

Snapdragon 210 នេះនឹងទ្រទ្រង់នូវ Full HD វីដេអូកម្រិត 1080 p ទ្រទ្រង់នូវ​ Bluetooth 4.1BLE, 801.11n Wi-Fi ហើយនឹងបង្កើនល្បឿនកាមេរ៉ាដែលមានទំហំចាប់ពី ៨ មេហ្គាភិចសែលឡើងទៅ។

ប្រភព៖ Qualcomm, Liliputing