ថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការរចនានូវកាសស៊េរីថ្មីដ៏ទំនើប និងមានភាពទាក់ទាញបំផុតសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននោះគឺ Oculus VR ដែលគ្រោងនឹងវាយលុកទីផ្សារនៅក្នុងឆ្នាំក្រោយនេះ នឹងជាពិសេសសម្រាប់ប្រើប្រាស់ជាមួយនឹង Samsung Galaxy Note 4។
ក៏ប៉ុន្តែបើយោងតាមប្រភពពី VentureBeat បានឲ្យដឹងថា Samsung Gear VR នេះនឹងត្រូវដាក់លក់នៅក្នុងតម្លៃ ១៩៩ ដុល្លារអាមេរិចសម្រាប់ការលក់នៅក្នុងចក្រភពអង់គ្លេសតែប៉ុណ្ណោះ ប៉ុន្តែនៅអាមេរិចគឺលក់ថ្លៃជាងនេះគឺរហូតទៅដល់ ២៩៩ ដុល្លារអាមេរិច។
យ៉ាងណាមិញ ក្រុមហ៊ុន OEM របស់កូរ៉េមិនបានប្រាប់ពីកាលបរិច្ឆេទនៃការដាក់លក់នោះទេ ។
ប្រភព៖ VentureBeat