ព័ត៌មាន

Nexus6 នឹងទទួលបាន Android Silver​ ដំបូងគេនៅដើមឆ្នាំ២០១៥

ថ្មីៗនេះ ទីផ្សារស្មាតទូរស័ព្ទមានភាពចលាចលជាខ្លាំង ដោយសារតែស្មាតទូរស័ព្ទទាំងនោះបានបន្ថែមនូវលក្ខណៈពិសេសកាន់តែគួរឱ្យទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាកាន់តែថ្មី និងកាន់តែទំនើប។

សម្រាប់ត្រកូលស្មាតទូរស័ព្ទ Nexus ក៏ទទួលបានការគាំទ្រខ្ពស់ដែរពីសំណាក់អ្នកប្រើប្រាស់ទូរទៅ។ ក្រុមហ៊ុនបានផលិតម៉ូដែល Nexus 5 សម្រេច និងដាក់បង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៣។បន្ទាប់ពីបានដាក់បង្ហាញម៉ូដែលនេះមានដំណើរការលើទីផ្សារយ៉ាងរលូន ព្រោះតែវាជាប្រភេទស្មាតទូរស័ព្ទ ហើយមានតម្លៃសមរម្យ ថែមទាំងដាក់ឱ្យមានដំណើរការប្រព័ន្ធប្រតិបត្តិការ Android ទៀតផង។

ចូលមកដល់ឆ្នាំ ២០១៤ លើម៉ូដែល Nexus នឹងមានការផ្លាស់ប្តូរថ្មីលើទំនាក់ទំនងជាមួយ Google ឱ្យបានកាន់តែច្រើន។ ការផ្លាស់ប្តូរទាំងនេះនឹងភ្ជាប់នៅលើម៉ូដែល Nexus 6។

 image

ពេលថ្មីៗនេះក៏មានពត៌មានពាក់ព័ន្ធនឹងកម្មវិធីថ្មី Android Silver​ របស់ក្រុមហ៊ុន Googleផងដែរ។ ដូច្នេះហើយ ទំនាក់ទំនងរវាងក្រុមហ៊ុន Googleនិងម៉ូដែល Nexus គឺជាមោទនភាពថ្មីលើស្មាតទូរស័ព្ទដែលធ្វើឱ្យមានគុណភាពផលិតផលកាន់តែខ្ពស់។

យោងតាមការបញ្ចាក់ពី @evleaks បានឱ្យដឹងថា ម៉ូដែលថ្មី Nexus 6នឹងត្រូវបានដាក់បង្ហាញនៅខែកុម្ភៈ ឆ្នាំ ២០១៥ ឆាប់ៗខាងមុខនេះ។

ប្រភព៖ Nexus