ព័ត៌មាន

Apple ផលិតនាឡិកាដៃថ្មីដែលមិនធា្លប់មាន

 

យោងតាមលោក Jony Ive ធ្វើការនៅក្រុមហ៊ុន Apple បាននិយាយថាក្រុមហ៊ុនចាប់ផ្តើមបង្កើតនាឡិកាដៃ Apple កាលពីបីឆ្នាំមុន។ គាត់និយាយថា នាឡិកា Apple គឺជាគម្រោងមួយដែលពិបាក ដោយសារតែខ្ញុំមិនធា្លប់ធ្វើពីមុនមកទេ។ ការស្រាវជ្រាវដ៏ធំ ដែលត្រូវបានធ្វើឡើងដើម្បីផលិតនាឡិកាដៃនេះ ដោយប្រើបច្ចេកវិទ្យា touch នៅលើនាឡិកាដៃ Apple។

 

ក្រុមហ៊ុន Apple បានអញ្ជើញអ្នកធា្លប់ផលិតនាឡិកាដៃ អ្នកនិពន្ធជនជាតិបារាំង និងអ្នកជំនាញវត្ថុបុរាណនៅ Dominique Fléchon មកពិភាក្សាពីនាឡិកាព្យូរជញ្ជាំង និងនាឡិកាដៃនៅពេលនោះ។

image

Ive និង ក្រុមការងារពិសោធន៍ជាមួយនឹង interface ជាច្រើនដងសម្រាប់នាឡិកាដៃ Apple ក្នុងនោះក៏រួមមាន pinch-to-zoom ដែលក្រុមហ៊ុនបានបង្ហើបប្រាប់នៅពេលថ្លែងសុន្ទករថាបានរាយការណ៍ថា pinch-to-zoom មិនអាចប្រើប្រាស់បានទេពីព្រោះអេក្រង់នាឡិកាដៃតូចពេក មិនល្មមនឹងប្រើម្រាមដៃ។ ក្រុមការងារបានបង្កើត Digital crown ជា button ជំនួសវិញ ប្រើដើម្បីបំពេញការងារបានរួមមាន scroll តាម option និងដំណើរការ home button បាន។ Ive បានអភិវឌ្ឍន៍នាឡិកាដៃដែលមានសមត្ថភាពខ្ពស់ជាងគេតែមួយគត់ ដែលអាចកាន់ថ្មបានទ្វេដងជាងធម្មតា។
            មានចំនួនបុគ្គលិកគួរឲ្យភ្ញាក់ផ្អើលជាច្រើនជំនាញធ្វើការផលិតនាឡិកាដៃ Apple នេះ នៅក្រោមការគ្រប់គ្រងប្រតិបត្តិការពីលោក Jeff Williams ដែលជា Vice President របស់ Apple។ អ្នករចនា និងវិស្វកររាប់រយនាក់បានសហការគ្នាបង្កើត S1 processor និងលោហៈធាតុពិសេសសម្រាប់ប្រើស្រោបមុខនាឡិកា​ និងខ្សែនាឡិកាដៃនេះ ។   

យោងតាមលោក William នៅពេលដែលក្រុមហ៊ុន Apple បានចេញនាឡិកាដៃថ្មីសម្រាប់វិសមកាលនេះ វាមិនទាន់មានគុណភាពស្តង់ដា​ និងបញ្ចប់ការផលិតនាឡិកាដៃនេះនៅឡើយទេ។ ក្រុមហ៊ុន Apple ចង់ផលិតនាឡិកាដៃដែលមានគុណភាពល្អបំផុត​សម្រាប់ដាក់លក់នៅលើពិភពលោក ដូចនេះសូមរង់ចាំមើលទាំងអស់គ្នា។

នាឡិកាដៃដំបូងបំផុតរបស់ក្រុមហ៊ុន Apple សង្ឃឹមថានឹងសក្តិសមសម្រាប់អ្នកប្រើប្រាស់នៅឆ្នាំ2015ខាងមុខនេះ។ តម្លៃលំអិតមិនទាន់ដឹងប្រាកដនៅឡើយទេ។

ប្រភព៖ Apple